Davis Cup ៖ កម្ពុជា​ធ្លាក់​ទៅ​​ Group IV វិញ​​ ក្រោយ​ចាញ់ អារ៉ាប៊ីសាអ៊ូឌីត​ ៣-០

  • 2018-04-08 03:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​​កីឡា​វាយ​កូន​បាល់​កម្ពុជា បាន​ធ្លាក់​ទៅ Group IV វិញ​​ក្រោយ​ចាញ់​​ក្រុម​វាយ​កូន​បាល់​ អារ៉ាប៊ីសាអ៊ូឌីត​ ៣-០ កាល​ពី​ម្សិល​មិញ​នេះ​ក្នុង​ព្រឹត្តិការណ៍ Davis Cup ឆ្នាំ​២០១៨ ​នៅ​ប្រទេស​វៀតណាម។

ក្រុម​​វាយ​កូន​បាល់​កម្ពុជា

​ព្រឹត្តិការណ៍​ Davis Cup ឆ្នាំ​នេះ​កម្ពុជា​យក​ឈ្នះ​បាន​ចំនួន ១ ប្រកួត​ប៉ុណ្ណោះ កាល​ជំនួប​​ក្នុង​ពូល A ដោយ​ចាញ់ ម៉ាឡេស៊ី ៣-០ ចាញ់​​ម្ចាស់​ផ្ទះ​វៀតណាម ៣-០ និង​ឈ្នះ Pacific Oceania ២-១ ។ កាល​ពី​ឆ្នាំ​​២០១៧​​ក្រុម​វាយ​កូន​បាល់​កម្ពុជា​​​បាន​ឡើង​ពី​កម្រិត​ Group IV មក​​កាន់​កម្រិត​ Group III ប៉ុន្តែ​ឆ្នាំ​​នេះ​ត្រូវ​ធ្លាក់​ទៅ​កម្រិត IV វិញ។ កីឡាករ​ដែល​កម្ពុជា​បញ្ជូន​ទៅ​​​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ខាង​លើ​​រួម​មាន​​ ប៊ុន កេន្នី, ម៉ម ផល្គុន, ឡុង សំនៀង, ឱ សារិទ្ធ និង គឹម ឌែលតុនសុផាន់ណា៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​