Ronaldo និង​​ Griezmann ស៊ុត​ម្នាក់​១​​ឲ្យ​ Madrid Derby បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា​

  • 2018-04-09 00:32:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ Madrid Derby ជំនួប​រវាង​ក្រុម​​ Real Madrid និង​ Atletico Madrid បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​គ្នា​ ១-១។

ជំនួប​ដ៏​ធំ​រវាង​អ្នក​ជិត​ខាង​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ Santiago Bernabeu នៅ​ក្នុង​វគ្គ​ទី​មួយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​នោះ​ទេ​ ទើប​តែ​នាទី​៥៣​នៃ​វគ្គ​ទី​ពីរ​ម្ចាស់​ផ្ទះ​រក​បាន​១​គ្រាប់​មុន​ធ្វើ​បាន​សម្រេច​ដោយ​ Cristiano Ronaldo។

យ៉ាង​ណា​ក្រុម​រហស្សនាម​ថា​ស្ដេច​.ស​ត្រូវ​ភ្ញៀវ​តាម​ស្មើ​បាន​វិញ​នៅ៤​នាទី​បញ្ចប់​ស៊ុត​បញ្ចូល​ទី​ដោយ​​តារា​ឆ្នើម​សញ្ជាតិ​បារាំង​ Antoine Griezmann។ លទ្ធផល​នេះ​មាន​សារៈសំខាន់​សម្រាប់​ Barcelona ដើម្បី​បន្ត​ដើម្បី​ទៅ​រក​ជើង​ឯក​ La Liga របស់​ខ្លួន​បន្ទាប់​ពី ពួក​គេ​បាន​យក​ឈ្នះ Leganes ៣​ទល់​នឹង​១​កាល​ពី​ថ្ងៃ​សៅរ៍៕

ប្រែសម្រួល៖ វីរ័ត្ន