ការពិត អ្នករចនាខ្លោងទ្វារសង្ក្រាន្តព្រៃវែង គូរតាមកម្មវិធីនេះសោះ!
- 2018-04-09 03:26:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិត អ្នករចនាខ្លោងទ្វារសង្ក្រាន្តព្រៃវែង គូរតាមកម្មវិធីនេះសោះ!
ចន្លោះមិនឃើញ
ខ្លោងទ្វារសង្ក្រាន្តព្រៃវែង បានធ្វើឲ្យមហាជនស្ងើចសរសើរមិនដាច់ពីមាត់និងចែករំលែកតៗគ្នាពេញបណ្ដាញសង្គមហ្វេកប៊ុកកាលពីពេលថ្មីៗ។ យ៉ាងណាមិញ ប្រិយមិត្តប្រហែលជាមិនទាន់ដឹងទេថា តើស្នាដៃដ៏ល្អនោះ គូរដោយនរណា ប្រើកម្មវិធីអ្វី និងចំណាយពេលអស់ប៉ុន្មានថ្ងៃនោះទេ។
លោក ថៃ សាន្ត(គំនូរ) ដែលម្ចាស់ស្នាដៃខ្លោងទ្វារសង្ក្រាន្តព្រៃវែង បានឲ្យ Sabay ដឹងថា មុននឹងទទួលយកការងារនេះ លោកក៏ធ្លាប់បដិសេធខាងគណៈកម្មការរៀបចំខេត្តព្រៃវែងម្ដងដែរ ដោយសារមូលហេតុចម្បងមួយគឺ លោកមិនសូវចេះកម្មវិធីគូរដូចជា កម្មវិធី AutoCAD ឬAdobe illustrator(Ai) នោះទេ ម្យ៉ាងទៀតលោក ខ្លាចពាក្យមហាជនរិះគន់ផងដែរ។
លោកនិយាយថា "ខ្ញុំចេះគូរដោយប្រើកម្មវិធី Photoshop តែមួយមុខគត់ ក្រៅពីនោះអត់ចេះនោះទេ"។
អ្នករចនារូបនេះក៏បន្ថែមថា បន្ទាប់ពីខាងគេមិនប្រកាន់រឿងកម្មវិធីគូរ ទោះបីលោកចេះត្រឹមតែកម្មវិធី PS ក៏ដោយ លោកក៏ព្រមទទួលការងារនេះ ដោយចាប់ផ្ដើមធ្វើតាំងពីដើមខែមីនា ប៉ុន្តែត្រូវឆ្លងទៅ-មក ដើម្បីពិនិត្យមើលកំហុសផ្សេងៗ រហូតទើបតែសម្រេចបញ្ចប់នៅដើមខែមេសានេះ។
លោក សាន្តបានបង្ហើបថា តាមរយៈការរចនាខ្លោងទ្វារនេះ រួមនឹងការងារពាក់ព័ន្ធផ្សេងៗទៀត លោកទទួលបានថ្លៃហត់នឿយជាង ២ ពាន់ដុល្លារ៕