អង្គរសង្រ្កាន្តសល់តែ៤ថ្ងៃទៀតទេ ទៅលេងម្ដងសប្បាយឲ្យណាណី តែកុំភ្លេចរបស់សំខាន់អស់នេះ

  • 2018-04-09 05:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ប្រចាំ​ឆ្នាំ​ ២០១៨ ​ដែល​នឹង​ប្រព្រឹត្ត​នៅលើ​ទឹកដីអង្គរ​ខេត្ត​សៀមរាប​ កំពុង​ខិតជិត​មកដល់​ក្នុងសប្ដាហ៍​នេះហើយ ​ពោល​គឺ​រយៈពេល​០៤ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី ១៣ ដល់​ ១៦មេសា​។ ចុះ​ប្រិយមិត្ត​ដែល​មាន​បំណង​ទៅលេង​ព្រឹត្តិការណ៍​ដ៏​ធំមួយ​នេះ ​បាន​ត្រៀម​របស់​របរ​រួចរាល់ហើយនៅ? បើ​មិន​ទាន់​ទេ ​Sabay សូម​ណែនាំ ​របស់​​សំខាន់​ៗ ​លោក​អ្នក​មិនគួរ​ភ្លេច​ដាច់​ខាត​។​​​​​

មុន​ថ្ងៃទៅ​អង្គរ​សង្រ្កាន្ត

- ថវិកា

​កាល​ពីឆ្នាំ ២០១៧​ ភ្ញៀវទេសចរ​ខ្មែរ​ម្នាក់​ទៅលេង​​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ចំណាយ ៥០ដុល្លារ​ក្នុងម្នាក់។ នេះ​បើ​តាម​ស្ថិតិពី​ក្រសួង​ទេសចរណ៍។ ដូច្នេះ ​លោកអ្នក​គួរ​លៃលក​ថវិកា​ឲ្យ​សម​ល្មម​សម្រាប់​ចាយ​ផ្ទាល់​ខ្លួន។

- ​កក់​កន្លែង​គេង

​​​​​​កក់​បន្ទប់​គេង​ឲ្យហើយ​ មុន​ទៅ​ដល់ ព្រោះ​តម្លៃបន្ទប់​នៅក្នុង​ថ្ងៃពិធី​បុណ្យ​ អាច​នឹង​ប្រែប្រួលខ្លាំង ហេតុ​នេះ ​ដើម្បី​សប្បាយ​ដោយ​សុវត្ថិភាព ​សូម​កុំ​រំលង​រឿងនេះ​ផង​។

- កក់​មធ្យោបាយ​ធ្វើ​ដំណើរ

​លោកអ្នក​កក់​មធ្យោបាយ​ធ្វើ​ដំណើរ​ ដូចជា​សំបុត្រ​ឡាន​​ឲ្យ​ហើយ​ ព្រោះ​បើចាំ​ដល់​ថ្ងៃចេញ​ដំណើរ​ទៅ​សៀមរាម​តែម្ដង​នោះ ​កន្លែង​អង្គុយ​អាច​នឹង​ពេញ ​ឬ​តម្លៃ​សំបុត្រ​អាច​នឹង​ឡើង​ថ្លៃ​ខ្ពស់​ក៏​ថា​បាន​៕​

- សម្ភារៈ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​នៅថ្ងៃពិធី​អង្គរ​សង្រ្កាន្ត

  • មួក​ស្លឹក​ត្នោត​គឺ​​សម្រាប់​ពាក់​ការ​ពារ​​កម្ដៅថ្ងៃ
  • ឆ័ត្រ​​ក៏​ប្រើ​សម្រាប់​បាំង​ថ្ងៃ​​​ផង​ដែរ​ ​ប៉ុន្តែ​វា​​អាច​ការ​ពារ​កម្តៅ​ថ្ងៃ​​បាន​ល្អ​ជាង​​ និង​បាំង​​បាន​ច្រើន​នាក់​​
  • ស្លៀក​ខោអាវ​រលុងៗ​ ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​ស្លៀក​ មិន​ហប់​ ស្តើង​​ៗ ​ដែល​ត្រូវ​នឹង​អាកាស​ធាតុ​ក្តៅ​ ហើយ​ថែម​ទាំង​លើក​សម្រស់​បាន​មួយ​កម្រិត​ទៀត​ផង​
  • ក្រមា​បង់​ក​​​អាច​ប្រើ​ប្រាស់​បាន​​ច្រើន​ប្រភេទ​ ដូច​ជា​ទូល​ហាល​ថ្ងៃ​ ជូត​មុខ​ និង បង់​ក​ជាដើម​

  • វ៉ែន​តា​​ការពារ​កម្ដៅ​ថ្ងៃ​​ប្រើ​សម្រាប់​ការពារ​ភ្នែក​របស់​អ្នក​ពី​ពន្លឺ​ចាំង​ដ៍​ខ្លាំង​របស់​ព្រះអាទិត្យ​

  • គួរ​មាន​ប្រេង​ខ្យល់ ប្រេង​ក្រឡា​ភ្ជាប់​ជាមួយ​ខ្លួនផង​

  • ​កុំភ្លេច​ឲ្យ​សោះ​ដបទឹក​ ហើយ​បើអា​ច សូម​ប្រើប្រាស់​ដបទឹក ​មិនមែន​ប្លាស្ទិក​ ដើម្បី​បរិស្ថាន​ស្អាត​ទាំងអស់​គ្នា​

  • ដង​សែល​ហ្វី​ (Selfie-Stick) ទៅដល់​ទឹកអង្គរ​ភ្លាម អ្នក​មិនអាច​ភ្លេច​ឡើយ ​ការថត​រូប​ដើម្បី​រក្សា​ទុក​ជា​អនុស្សាវរីយ៍

  • Power Bank សម្រាប់​សាកថ្ម​ និង​របស់​សំខាន់ៗ​ផ្ទាល់ខ្លួន​មួយ​ចំនួន​ទៀត​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទថ្មី