តិច​អត់​ដឹង​ទូរសព្ទ​ណា​ កាន់​ពាន​កាមេរ៉ា​មុខ​ធំបច្ចុប្បន្ន​នេះ

  • 2018-04-09 08:23:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ខែ​មីនា OPPO ទើប​នឹង​ប្រកាស​ចេញ​ទូរសព្ទ​សេរ៊ី​ថ្មី OPPO F7 មាន​កាមេរ៉ា​មុខ​ដល់​ទៅ 25MP ដែល​ហាក់​ធំ​ជាង Smartphone ដទៃ​ទៀត ក្នុង​ពេល​បច្ចុប្បន្ន។

ក្រៅ​ពី​ពង្រីក​កាមេរ៉ា​មុខ​ឲ្យ​ធំ ដោយ​ប្រើ Sensor Sony IMX576 កម្រិត Aperture f/2.0 ដើម្បី​បន្ត​ឈ្មោះ​ជា​អ្នក​ជំនាញ Selfie OPPO ក៏​បាន​ដំឡើង​បច្ចេកវិទ្យា AI Beauty ទៅ​ជា AI Beauty 2.0 ធ្វើ​ឲ្យ​ការ​ថតរូប​កាន់​តែ​ល្អ​ថែម​ទៀត។

ទូរសព្ទ​ដែល​មាន​រាង​ស្រដៀង​នឹង iPhone X នេះ មាន​អេក្រង់​ធំ​ពេញ​ទំហំ ៦,២៣អ៊ីញ និង​សមាមាត្រ 19:9 (Notch Screen) ហើយ​មាន​ខ្នង​ខាង​ក្រោយ​ជា​កញ្ចក់​ស្រោប​មក​ដល់​មុខ ជា​ប្រភេទ Uni-Body ព្រម​ទាំង​មាន Sensor ស្កេន​ម្រាម​ដៃ​ផង​ដែរ៕

អត្ថបទ៖ វិទូ