Spurs តវ៉ា​ទៅ Premier League ឲ្យ​រាប់​គ្រាប់​ទី​ពីរ​ទល់​ Stoke ឲ្យ​ទៅ​ Kane

  • 2018-04-10 01:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បាន​ប្ដឹង​ឧទ្ធរណ៍​ទៅ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​ រឿង​គ្រាប់​បាល់​របស់​ខ្សែ​ប្រយុទ្ធ​ Harry Kane។​

ក្រុម​រហស្សនាម​ថា​មាន់​ខ្នាយ​មាស​បាន​យក​ឈ្នះ​ Stoke City ២​ទល់​នឹង​១​ កាល​ពី​សប្ដាហ៍​មុន​ស៊ុត​បញ្ចូល​ទី​ដោយ​ Christian Eriksen និង​ Harry Kane។ យ៉ាង​ណា​គ្រាប់​ទី​ពីរ​ត្រូវ​ Premier League ផ្ដល់​ឲ្យ​ Eriksen វិញ​ដោយ​សារ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ជា​អ្នក​លើក​បាល់​ Free Kick ចូល​ទី​ហើយ​មិន​ច្បាស់​ថា​បាន​ប៉ះ​ក្បាល​របស់​ Kane ឬ​ក៏​អត់​នោះ​ទេ។​

បណ្ដឹង​របស់​ Spurs ធ្វើ​ឲ្យ​ Premier League ពិនិត្យ​គ្រាប់​ទី​ពីរ​នោះ​ម្ដង​ទៀត​ ហើយ​បើ​គេ​ផ្ដល់​ឲ្យ​ទៅ​ Harry Kane មាន​ន័យ​ថា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​នឹង​កើត​ចំនួន​គ្រាប់​បញ្ចូល​ទី​ដល់​២៥​ ចាញ់​ Mohamed Salah ដែល​នាំ​មុខ​ក្នុង​តារាង​ស្បែក​ជើង​មាស​ចំនួន​៤​គ្រាប់៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន