គ្រូ អាស៊ី​អឺរ៉ុប ​និយាយ​អ្វី​ខ្លះ ក្រោយ​ឈ្នះ​វិសាខា ​២-០?

  • 2018-04-10 02:19:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អាស៊ីអឺរ៉ុប ​បាន​បញ្ចប់​កំណត់ត្រា​មិន​ចាញ់​ប៉ុន្មាន​​ប្រកួត​ជាប់​គ្នា​របស់​ក្រុម​វិសាខា ​បាន​នៅ​សប្ដាហ៍​ទី​៤​នៃ​លីគ​កំពូល​កម្ពុជា ​ដោយ​យក​ឈ្នះ​ក្នុង​លទ្ធផល ២-០។

ក្រោយ​ពី​ចប់​ការ​ប្រកួត​នោះ​ដែរ ​លោក សុខ វាសនា ​គ្រូ​បង្វឹក​ក្រុម​អាស៊ីអឺរ៉ុប ​បាន​បញ្ជាក់​ថា​៖ “ការ​ប្រកួត​តែង​មាន​ឈ្នះ​និង​ចាញ់​ជា​រឿង​ធម្មតា​ អ្វី​ដែល​សំខាន់​នោះ​ការ​រៀប​ចំ​របៀប​លេង​មាន​ការ​ប្រុង​ប្រយ័ត្ន​រាង​ខ្លួន។ យើង​មិន​ខ្វល់​ពី​សំពាធ​ខាងក្រៅ​ដូច​អ្នក​មើល​ភាគ​ច្រើន​គាត់​គិត​ថា​ការ​ប្រកួត​នេះ​វិសាខា​នឹង​ទទួល​ជោគជ័យ​និង​កត្តា​ផ្សេង​ៗ​មួយ​ចំនួន​ដែល​គេ​ធ្វើ​អោយ​ប៉ះ​ពាល់​អារម្មណ៍​មុន​ប្រកួត​ តែ​ខ្ញុំ​ឱ្យ​ពួក​គាត់​ផ្ដោត​ទៅ​លើ​ការ​ប្រកួត​តែ​មួយ​មុខ ហើយ​ការ​តាំង​ចិត្ត​លេង​ដោយ​ឆន្ទៈ​ខ្ពស់​ សហការ​ជា​ក្រុម​ ការពារ​វាយ​បក ​ដឹង​កល​ល្បិច​និង​របៀប​លេង​របស់​គូ​ប្រកួត​ ទើប​យើង​ទទួល​ជោគជ័យ”។

ក្រោយ​ទទួល​បាន​៣​ពិន្ទុ​ពី​ក្រុម​ចំណូល​ថ្មី​តែ​ពោរពេញ​ដោយ​កីឡាករ​ល្អ​ៗ​មក ​ក្រុម​អាស៊ី​អឺរ៉ុប​ទទួល​បាន​៦​ពិន្ទុ​ហើយ ​ដោយ​ប្រកួត​៤​ប្រកួត​មក​នេះ ឈ្នះ​២​និង​ចាញ់​២។ បច្ចុប្បន្ន​ក្រុម​មួយ​នេះ ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៧​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ​ដោយ​ចាញ់​ក្រុម​កំពូល​តារាង​តែ​៤​ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី