ទើបអាយុ២១ឆ្នាំ Coman ស្គាល់ជាតិលើកពានលីគ៦រដូវកាលជាប់គ្នា
- 2018-04-10 02:16:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបអាយុ២១ឆ្នាំ Coman ស្គាល់ជាតិលើកពានលីគ៦រដូវកាលជាប់គ្នា
ចន្លោះមិនឃើញ
កីឡាករបាល់ទាត់ជាច្រើនតែងមានបំណងប្រាថ្នាលើកពានលីគ៦ឆ្នាំជាប់ៗគ្នា ហើយពេលនេះយុវជន Kingsley Coman អាចធ្វើបានហើយ។
កីឡាករលំដាប់អន្តរជាតិបារាំងរូបនេះបានឈានដល់កម្រិតនេះ បន្ទាប់ពី Bayern Munich ដាច់ពិន្ទុក្នុងតារាង Bundesliga កាលពីសប្ដាហ៍មុនលើកពានលីគជាលើកទី៦ឆ្នាំជាប់គ្នា។ បើគិតពីអាយុរបស់ Coman ពេលនេះទើបតែ ២១ឆ្នាំប៉ុណ្ណោះ។
កីឡាករបច្ចុប្បន្នជាកម្មសិទ្ធិរបស់ Bayern រូបនេះស្គាល់ជាតិលើកលីគដំបូងនៅ Ligue 1 រដូវកាល២០១២-១៣ ជាមួយ Paris Saint-Germain គ្រាដែលគេឡើងមកលេងក្រុមធំដំបូង។ នៅរដូវកាលបន្ទាប់ពោល ២០១៣-១៤ គេបានកាន់ពានលីគជាមួយ PSG ម្ដងទៀត ត្បិតលេងបានតែ៤ប្រកួត។ រដូវកាល២០១៤-១៥ Coman បានផ្ទេរមក Juventus ឈ្នះ Serie A ម្ដង មុនពេលលើកពាន Bundesliga ៣រដូវកាលជាប់គ្នាជាមួយ Bayern Munich៕