ទីបំផុតមុខហនុមានយក្សដំបូងបង្អស់ បង្ហាញខ្លួនហើយ

  • 2018-04-10 02:47:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ប៉ុន្មាន​សន្លឹក​ពី​ឯកឧត្ដម សុខ សង្វារ អគ្គនាយក​រង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា មុខ​ហនុមាន​យក្ស​ដំបូង​បង្អស់ ដើម្បី​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ នៅ​លើ​ទឹក​ដី​អង្គរ​បាន​រចនា​រួចរាល់​ហើយ។

មុខហនុមានយក្សត្រៀមបើកក្រណាត់នៅព្រឹកស្អែក(រូបភាពហ្វេសប៊ុក ឯកឧត្ដម សុខ សង្វារ)

មុខ​ហនុមាន​យក្ស​នេះ នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​ក្នុង​បរិវេណ​ភូមិ​ខ្ញុំ នៃ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត និង​ត្រូវ​រៀបចំ​កម្មវិធី​បើក​ព្រះនេត្រ​ជា​ផ្លូវការ​នៅ​ព្រឹក​ស្អែក​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម ពី​អគ្គនាយក​រង​អាជ្ញាធរ​ជាតិ​អប្សរា។

មុខហនុមានដើម្បីធ្វើពិធីសែនព្រែន((រូបភាពហ្វេសប៊ុក ឯកឧត្ដម សុខ សង្វារ)

កន្លង​មក​ឯកឧត្ដម សុខ សប្បាយ​ណា ប្រធាន​លេខាធិការដ្ឋាន​ក្រុម​ប្រតិបត្តិនៃ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា មូល​ហេតុ​សំខាន់​ដែល​ជ្រើសរើស​ហនុមាន​ធ្វើ​ជា​របស់​យក្ស​ ជា​វត្ថុ​តំណាង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​ គឺ​ដើម្បី​លើក​ស្ទួយ​ល្ខោន​ខោល ជា​សម្បត្តិ​វប្បធម៌​ដ៏​ថ្លៃថ្លា​របស់​ដូន​តា​ខ្មែរ។ ជា​ពិសេស​​ស្រប​នឹង​ប្រធាន​បទ​ដែល​កំណត់​យក​ឆ្នាំ​នេះ គឺ​៖ «សាទរ​មរតក​ដូនតា»។

សូម​ជម្រាប​ជូន​ថា អង្គរ​សង្រាន្ត​ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ​២០១៨ នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប៕ ​

((រូបភាពហ្វេសប៊ុក ឯកឧត្ដម សុខ សង្វារ)

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី