អត់​អស់​លុយ​១​រៀល! ជិះ​ម៉ូតូ​កង់​បី Grab ទៅ​បេន​ឡាន​ក្រុង​ ពេលចូល​ឆ្នាំ

  • 2018-04-10 03:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ឆ្នាំ​ខ្មែរ លើក​នេះ អ្នក​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​លេង​ខេត្ត អាច​មិន​ត្រូវ​អស់​សោហ៊ុយ ១ រៀល​នោះ​ឡើយ!

ក្រុមហ៊ុន​ឯកជន​ជា​ច្រើន កំពុង​ចែក​សំបុត្រ​ឡាន​ក្រុង​ទៅ​ខេត្ត​ដោយ​ឥត​គិត​ថ្លៃ រាប់​ពាន់​សន្លឹក​ឯ​ណោះ ខណៈ​ដែល​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​នៃ​រថយន្ត​ក្រុង​របស់​រាជធានី​ភ្នំពេញ ក៏​ត្រៀម​បញ្ចេញ​ឡាន​ក្រុង ៦០ គ្រឿង​ដឹក​អ្នក​ដំណើរ​ទៅ​ខេត្ត​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ។

កាន់​តែ​​ចំណេញ​ថែម​មួយ​តង់​ទៀត បើ​អ្នក​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ឬ​ម៉ូតូ​ឌុប​របស់ Grab ទៅ​បេន​ឡាន​ក្រុង​ទាំង​អស់​នៅ​ភ្នំពេញ អាច​នឹង​អត់​​អស់​លុយ​​​សូម្បី​តែ ១ រៀល ព្រោះ Grab កំពុង​មាន​ប្រូម៉ូសិន​បញ្ចុះ​តម្លៃ ១០ ០០០ រៀល ដោយ​គ្រាន់​តែ​ប្រើ​កូដ TOVSROK ពេល​ហៅ Grab TukTuk ឬ Grab Bike ជិះ។ កូដ TOVSROK អាច​ប្រើ​បាន ៣ ដង​ក្នុង​មួយ​ថ្ងៃ មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​ទី ៩-១៣ មេសា

មាន​ន័យ​ថា បើ​អ្នក​ជិះ Grab TukTuk ឬ Grab Bike អស់​ក្រោម/ត្រឹម ១០ ០០០ រៀល អ្នក​មិន​ចាំបាច់​បង់​លុយ​នោះ​ឡើយ។ តែ​បើ​ជិះ​អស់​លើស ១០ ០០០ រៀល លុយ​ត្រូវ​បង់ គឺ​ថ្លៃ​ដំណើរ​សរុប ដក ១០ ០០០ រៀល​ចេញ។ ឧទាហរណ៍ ថ្លៃ​ជិះ​សរុប​អស់ ១៥ ០០០ រៀល ចឹង​លុយ​ត្រូវ​បង់ គឺ ៥០០០ រៀល​ប៉ុណ្ណោះ។

បញ្ជាក់​ថា កូដ TOVSROK នេះ ប្រើ​បាន​សម្រាប់​តែ Grab TukTuk (ម៉ូតូ​កង់​បី​ឥណ្ឌា) និង Grab Bike (ម៉ូតូ​ឌុប) ប៉ុណ្ណោះ។ សម្រាប់​អ្នក​មិន​ទាន់មាន Grab app សូម​ចុច​ត្រង់​នេះ​ដើម្បី​ដោនឡូត។ សូម​មើល​វីដេអូ​ពី​របៀប​ហៅ​តាក់ស៊ី Grab ជិះ៖

អត្ថបទ៖ សុផាត