ស្ងាត់ៗ សិស្ស​ច្បង Ronaldo ឲ្យ​កាដូ​ពិសេស​មួយ​ទៅ​សិស្ស​ប្អូន Rashford

  • 2018-04-10 04:27:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcus Rashford ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ Manchester United  បាន​បង្ហាញ​​ស្បែក​ជើង​ម៉ាក Nike Air Max 97 CR7 យ៉ាង​ស្រស់ស្អាត​ដែល​ជា​កាដូ​របស់​សិស្ស​ច្បង Cristiano Ronaldo។

Rashford និង Ronaldo ជា​កីឡាករ​ខុស​ជំនាន់​គ្នា ពោល​សិស្ស​ច្បង​ដើរ​ទៅ​មុខ​មុន​ជាង​១០​ឆ្នាំ​ឯណោះ។ ពួក​គេ​មិន​ដែល​លេង​ជាមួយ​គ្នា​នៅ Old Trafford ទេ  តែ​​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​ហាក់​ចូលចិត្ត​ចំពោះ​ទម្រង់​លេង​របស់ Rashford បច្ចុប្បន្ន។

ស្បែកជើង​ប្រភេទ Nike Air Max 97 CR7 មាន​តម្លៃ​ប្រហែល​២០៤​ដុល្លារ ហើយ​វា​ប្រវត្តិ​ខ្លះ​ទាក់ទង​នឹង Ronaldo។ តាម​ការ​បង្ហាញ​គេ​ឲ្យ​ឈ្មោះ​ស្បែកជើង​នេះ​មួយ​ទៀត​គឺ “Portugal Patchwork”។ Ronaldo និង​ក្រុមហ៊ុន Nike ច្នៃ​ស្បែកជើង​នេះ​ឡើង​ដើម្បី​ដឹង​គុណ​ដល់​ម្ដាយ ដែល​អ្នក​ស្រី​​តែងតែ​ប្រមូល​ស្បែក​ជើង​កូន​ ពេល​លេង​រួច​មក​ដេរ​កន្លែង​រហែក​ឡើង​វិញ៕ ​

Nike Air Max 97 CR7 ពណ៌មាស

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ