ទ្រាំបន្តិច! Nokia 1 តម្លៃ​អត់ដល់ ១០០ដុល្លារ​មាន​នៅ​ខ្មែរ​ប៉ុន្មាន​ថ្ងៃ​ទៀត​

  • 2018-04-10 08:38:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​ Nokia 1 នឹង​មាន​លក់​ជា​ផ្លូវការនៅ​តាម​ហាង​លក់​ទូរ​សព្ទ​នានា​នៅ​ខ្មែរ​​ថ្ងៃ​ ២០​ មេសាខាង​មុខ​។ នេះ​បើ​តាម​ការ​ប្រកាស​របស់់​ក្រុមហ៊ុន HMD Global ដែលមាន​ទីស្នាក់ការ​កណ្តាល​នៅ​ទីក្រុង Espoo ប្រទេស​ហ្វាំង​ឡង់។

អ្វី​ដែល​ពិសេស​សម្រាប់​តម្លៃ​វិញ​គឺ​សមរម្យ ត្រឹមតែ ៩៣ដុល្លារ​ មាន​២​ពណ៌​ ក្រហម​ចាស់ និង​ពណ៌​ខៀវចាស់​​ ហើយ​មាន​ថែម​ស្រោម​ថ្លា ស្គ្រីន​ការពារ​អេក្រង់ និងគ​ម្រោង Smart ធំ​ហ្ម៎ង​ទៀត។​

Speech ពិសេសៗនៅលើ​ទូរ​សព្ទនេះមាន៖

  • RAM=1GB​
  • Quad-core កាមេរ៉ា​ខាងមុខ និង​ខាងក្រោយ ប្រព័ន្ធ 4G និង​ស៊ីម​ពីរ
  • ថា​ម​ពល​ថ្ម 2150mAh ​
  • Google Go ជា​កម្មវិធី​សម្រាប់​ស្វែង​រក វេបសាយ Google Maps™ Go YouTube™ Go និង Google Assistant for Android (Go edition) កម្មវិធី​ទាំង​នេះ​ជួយ​ឲ្យ​ការ​ផ្ញើ​សារ​បាន​លឿន ការ​ Call កំណត់​ម៉ោង​រោទិ៍ និង​ការ​ប្រើប្រាស់​ជាច្រើន​ទៀត ដោយ​គ្រាន់តែ​ប្រើ​សំឡេង​របស់​អ្នក​។​
  • Google Play Protect ដែល​ជួយ​រក្សា​កម្ម​វី​ធី និង​ទិន្ន​ន័យ​របស់​អ្នក​ឲ្យ​មាន​សុវត្ថិភាព​ជា​បន្តបន្ទាប់​។​

ទស្សនាវីដេអូ៖

ដោយ៖ ថា ម៉ាលីដា