បន្ទាប់ពីរំសាយ​ដែនជម្រកសត្វព្រៃ២តំបន់ ឥឡូវសម្រេចបង្កើតថ្មីនៅខេត្តពិសេស១

  • 2018-04-10 09:58:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​រដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​០៥ មេសា ២០១៨ ​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​ថ្មី​មួយ​​មាន​ឈ្មោះ​ថា "សង្ឃ​រុក្ខាវ័ន" ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន ៣០ ២៥៤​ហិកតា។ ដែន​ជម្រក​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង ស្រុក​ចុងកាល និង​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ។​

​​ការ​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​នេះ​ឡើង មាន​គោល​បំណង​សំខាន់​មាន​ដូចជា៖

  • ដើម្បី​ធានា​ឲ្យ​មាន​ការ​ថែទាំ​ទី​ជម្រក​សត្វ​ព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី សារព័ន្ធ​មជ្ឈដ្ឋាន​ធម្មជាំតិ ព្រម​ទាំង​ធានា​ឲ្យ​មាន​ការ​បំពេញ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណា​មួយ​នៃ​សត្វ​ព្រៃ រុក្ខជាតិ និង​ជីវៈ​ចម្រុះ
  • រក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ
  • ផ្ដល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការ​ប្រើប្រាស់​ដោយ​និរន្តរភាព
  • លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏​ដូចជា​អ្នក​ពាក់ព័ន្ធ​ក្នុង​​ការ​ថែរក្សា​ការពារ​អភិរក្ស និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដោយ​និរន្តរភាព។

គួររំឭកថា ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាល​ពី​ខែមីនាកន្លង​ទៅ​ បាន​ចេញ​ព្រះរាជក្រឹត្យ​រំសាយ​ដែនជម្រកសត្វព្រៃ​ស្នួល ស្ថិត​ក្នុង​ខេត្តក្រចេះ ដែល​មាន​ផ្ទៃ​ដី​ចំនួន ៧៥ ០០០​ហិកតា និង​ដែនជម្រកសត្វព្រៃ​រនាម ដូន​សំ ក្នុង​ខេត្តបាត់ដំបង ដែល​មាន​ផ្ទៃ​ដី​ចំនួន ៣៩ ៩៦១​ហិកតា។ សូម​បញ្ជាក់​ថា នៅ​ក្នុង​ព្រះ​រាជក្រឹត្យ​របស់​ព្រះ​មហាក្សត្រ ពុំ​បាន​បញ្ជាក់​នូវ​មូលហេតុ​នៃ​ការ​រំសាយ​ដែន​ជម្រក​ទាំង​២​កន្លែង​នេះ​ទេ៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម