Fan Liverpool ម្នាក់​ត្រូវ Fan Man City វាយ​ទក់​សាច់​ ពេល​អបអរ​គ្រាប់ Salah

  • 2018-04-11 02:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​របស់​ក្លឹប Liverpool ម្នាក់​ត្រូវ​បាន​​អ្នក​គាំទ្រ​របស់ Man City​ ចោមរោម​វាយ បន្ទាប់​ពី​រូប​គេ​អបអរ​គ្រាប់​របស់ Mo Salah នៅ​តំបន់​​អង្គុយ​​របស់​គ្រួសារ Man City។

វីដេអូ​​បង្ហាញ​បុរស​ម្នាក់ ត្រូវ​មនុស្ស​មួយ​ក្រុម​កំពុង​វាយ​ប្រតាយប្រតប់​ បាន​បង្ហោះ​ដោយ​​អ្នក​គាំទ្រ​ម្នាក់​។ ដោយ​រូប​គេ​សរសេរ​ភ្ជាប់​ជាមួយ​វីដេអូ​នោះ​ថា៖ "នេះ​ជា​អ្វី​កើត​ឡើង ពេល​អ្នក​គាំទ្រ​​របស់ Liverpool ឡប់​ម្នាក់​អង្គុយ​នៅ​តំបន់​​​​របស់​គ្រួសារ Man City ហើយ​អបអរ​គ្រាប់​បាល់​របស់​ហង្សក្រហម"។

យ៉ាងណាក្ដី បុរស​ដែល​ត្រូវ​គេ​រោម​វាយ​នោះ ត្រូវ​គេ​សន្និដ្ឋាន​​មិន​ទាន់​ប្រាកដ​ថា​ជា​អ្នក​គាំទ្រ​របស់ Liverpool ១០០% ទេ ព្រោះ​មិន​ឃើញ​ពាក់​​អាវ​របស់​ក្រុម​ ប៉ុន្តែ​គេ​បាន​អបអរ​គ្រាប់​បាល់របស់ Salah។ Liverpool បាន​វាយ​បក​យក​ឈ្នះ Man City យ៉ាង​អស្ចារ្យ​​ក្នុង​ជើង​ទី​ពីរ​ក្នុង​លទ្ធផល ២-១។ សរុបទាំង​ពីរ​ជើង ៥-១ ធ្វើ​ឲ្យ​​ក្រុម​លោក​ Kloop ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ UCL៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី