កំណត់ត្រា​​ចាប់អារម្មណ៍មួយ​ចំនួន​ក្នុង​ប្រកួត​រវាង​ Man City និង​ Liverpool

  • 2018-04-11 02:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​ផ្ដួល​ Manchester City ១​ទល់​នឹង​២​ក្នុង​ការ​ប្រកួត​ UEFA Champions League វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​ពីរ​ ធ្វើ​ឲ្យ​លទ្ធផល​ទាំង​ពីរ​ជើង​ពួកគេ​ឈ្នះ​ ៥-១។

ការ​ប្រកួត​នៅ​កីឡដ្ឋាន​ Etihad កាល​ពី​យប់​មិញ​ Mohamed Salah និង​ Roberto Firmino បាន​ក្លាយ​ជា​វីរបុរស​ស៊ុត​បញ្ចូល​ម្នាក់​មួយ​គ្រាប់​ឲ្យ​ហង្ស​ក្រហម​ទទួល​ជោគជ័យ​នៅ​នាទី​ ៥៦ និង​៧៧ ខណៈ​ ១​គ្រាប់​របស់​ City ស៊ុត​បញ្ចូល​ទី​តាំង​ពី​ដើម​វគ្គ​ទី​មួយ​នាទី​ ទី​២​ដោយ​ Gabriel Jesus។

ក្រោយ​បញ្ចប់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​យប់​មិញ​មាន​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​កើតឡើង​រវាង​ក្រុម​ទាំង​ពីរ៖

១. Liverpool ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ European Cup/Champions League ១០​លើក​ មាន​តែ​ Manchester United ប៉ុណ្ណោះ​ដែល​ធ្លាប់​ឡើង​បាន​ច្រើន​ជាង (១២​លើក)។​

២. Pep Guardiola ក្នុង​នាម​ជា​អ្នក​ចាត់ការ​បាន​ដឹក​នាំ​ក្រុម​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​៧​រដូវ​កាល​ជាមួយ Barcelona និង​ Bayern Munich តែ​ខកខាន​២​រដូវ​កាល​ចុង​ក្រោយ​ជាមួយ​ Man City។

៣. Liverpool គឺ​ជា​ក្រុម​ដំបូង​ដែល​អាច​ផ្ដួល​ក្រុម​ដែល​ដឹកនាំ​ដោយ​ Pep ៣​ដង​ក្នុង​១​រដូវ​កាល។​

៤. Jurgen Klopp បាន​យក​ឈ្នះ​ Pep Guardiola ៧​ដង​ច្រើន​ជាង​អ្នក​ចាត់​ការ​ណា​ទាំង​អស់។

៥. Pep ចាញ់​៣​ប្រកួត​ជាប់​គ្នា​លើក​ដំបូង​គិត​ចាប់​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៥​មក​ ជំនាន់​ដឹកនាំ​ Bayern។

៦. Roberto Firmino និង​ Mohamed Salah ស៊ុត​បញ្ចូល​ទី​ម្នាក់​៨​គ្រាប់​ឲ្យ​ Liverpool នៅ​ Champions League រដូវ​កាល​នេះ​ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លឹប។​

៧. Gabriel Jesus ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣​ដង​ទល់​នឹង​ Liverpool គិត​លើ​គ្រប់​កម្មវិធី។

៨. Liverpool ស៊ុត​បញ្ចូល​ទី​៣៣​​គ្រាប់​នៅ Champions League រដូវ​កាល​នេះ​ ជា​ចំនួន​ច្រើន​បំផុត​ដែល​ក្លឹប​មក​ពី​អង់គ្លេស​ធ្លាប់​ធ្វើ​បាន៕

ប្រភព៖ BBC   ប្រែសម្រួល៖ វីរ័ត្ន