អាមេរិក​និង​ចិន ជា​គោលដៅ​បន្ទាប់​របស់​ Torres

  • 2018-04-11 04:20:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Fernando Torres បាន​ប្រកាស​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ថា គេ​នឹង​ចាកចេញ​ពី Atletico Madrid ក្រោយ​ចប់​រដូវ​កាល​នេះ ហើយ​មាន​គម្រោង​​ចេញ​ពី​តំបន់​អឺរ៉ុប។

អតីត​កីឡា​ឆ្នើម​របស់ Liverpool ប្រហែល​ជា​អាច​ទៅ​លេង​នៅ​អាមេរិក Major League Soccer ឬ ប្រទេស​ចិន។ នេះ​​តាម​ការ​អះអាង​​ពី​ភ្នាក់ងារ​របស់​គេ។ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល Torres សម្រេច​ចិត្ត​ចេញ​ពី Atletico Madrid ដែល​ជា​ក្លឹប​យុវជន​របស់​ខ្លួន ដោយ​លើក​ទី​មួយ​ចេញ​ទៅ​ហង្សក្រហម។

​ភ្នាក់ងារ​របស់​គេ​របស់ Torres បាន​និយាយ​ថា៖ "ពេល​នេះ​មិន​ទាន់​មាន​ក្រុម​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួក​យើង​មាន​ផ្លូវ​​ច្រើន។ មួយ​​អាច​នឹង​ទៅ​អាមេរិក ឯ​មួយ​ទៀត​គឺ​ចិន"។ Torres​ បាន​ផ្លាស់​ពី AC Milan​ មក Atletico កាល​ឆ្នាំ​២០១៦ ដោយ​បង្ហាញ​ខ្លួន​ក្នុង​លីគ​៥១​ប្រកួត​ ទាត់​ចូល​១០​គ្រាប់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី