គ្រូ Ceres ថា នឹងដាក់ជើងកីឡាករល្អបំផុត ដើម្បីយកឈ្នះបឹងកេត
- 2018-04-11 04:24:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ Ceres ថា នឹងដាក់ជើងកីឡាករល្អបំផុត ដើម្បីយកឈ្នះបឹងកេត
ចន្លោះមិនឃើញ
លោក Risto Vidaković គ្រូបង្វឹករបស់ក្រុម Ceres–Negros នឹងដាក់កីឡាករល្អៗបំផុតរបស់ខ្លួនក្នុងការប្រជែងយក ៣ពិន្ទុពីបឹងកេតល្ងាចនេះ ដើម្បីធានាកៅអីឡើងទៅវគ្គបន្តនៃព្រឹត្តិការណ៍ AFC Cup 2018។
បឹងកេត និងក្រុមភ្ញៀវ Ceres នឹងធ្វើការប្រកួតម៉ោង ៦:៣០ នាទីល្ងាចនេះនៅពហុកីឡដ្ឋានជាតិ ដែលជាការប្រកួតសន្សំពិន្ទុលើកទី៥ ក្នុងពូល F ហើយក៏ជាការប្រកួតជើងទី២ រវាងក្រុមទាំងពីរ។ ទាក់ទងការប្រកួតល្ងាចនេះគ្រូបង្វឹកសញ្ជាតិសែបខាងលើអះអាងថា មិនទុកជើងទេ ពោលនឹងដាក់កីឡាករល្អបំផុតរបស់ខ្លួន ដើម្បីយក៣ពិន្ទុពីក្រុមរបស់កម្ពុជាមួយនេះ។
លោកយល់ថា ការប្រកួតល្ងាចនេះបឹងកេតមិនមានសម្ពាធឡើយ ពីព្រោះក្រុមជើងឯកលីគកំពូលកម្ពុជារដូវកាលមុនមួយនេះស្ទើរអស់ឱកាសឡើងទៅវគ្គបន្តទៅហើយ។ សម្រាប់ទស្សនៈរបស់លោកការយកឈ្នះទៅលើបឹងកេតមិនមែនជារឿងងាយស្រួលឡើយ ពីព្រោះបឹងកេតលេងល្អក្នុងដី។
សូមបញ្ជាក់ថា កាលជើងទី១ បឹងកេតបានបរាជ័យយ៉ាងធ្ងន់កគឺ ៩-០ ក្រោមថ្វីជើងក្រុមនេះ។ កាន់តែពិបាកសម្រាប់ល្ងាចនេះបឹងកេតបានបាត់បង់កីឡាករសំខាន់មួយរូបគឺ Samuel Gbenga ដោយសារជាប់បម្រាមកាតក្រហមកាលប្រកួតមុន៕