វិបសាយ​កក់​សំបុត្រ​យន្តហោះ​ដំបូង​គេ​របស់​ខ្មែរ តម្លៃ និង​ជម្រើស​មាន​ម៉ាអេម

  • 2018-04-11 07:40:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • តម្លៃ​ស្មើ ឬ​ថោក​ជាង​ការ​ទិញ​តាម​ការិយាល័យ
  • មាន​ជម្រើស​ច្រើន​ប្រភេទ
  • ចំណាយ​ពេល​តិច និង​ងាយ​ស្រួល

ក្រុមហ៊ុន Ocean View Tours & Travel បាន​បញ្ចេញ​វិបសាយ​កក់​សំបុត្រ​យន្តហោះ tripcambo.com កាល​ពី​ថ្មីៗ​នេះ ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល និង​សម្រួល​ការ​ចំណាយ​រាល់​ពេល​ធ្វើ​ដំណើរ​កម្សាន្ត។

លោក ស៊ុន ទិត្យវិសុទ្ធ នាយក​គ្រប់គ្រង Ocean View Tours & Travel បាន​និយាយ​ថា៖ "បើ​តាម​ការ​ស្រាវជ្រាវ​ទៅ មក​ទល់​ពេល​នេះ យើង​គឺ​ជា​វិបសាយ​កក់​សំបុត្រ​យន្ត​ហោះ​ដំបូង​គេ​ហើយ​នៅ​ខ្មែរ"។

នាយក​គ្រប់គ្រង​ខាង​លើ បាន​បន្ថែម​ថា តម្លៃ​ដែល​ទិញ ឬ​កក់​សំបុត្រ​តាម​វិបសាយ​នេះ មិន​ថ្លៃ​ជាង​ទិញ​តាម​ក្រុមហ៊ុន​ឡើយ មាន​តែ​ថោក ឬ​ស្មើ ជា​ពិសេស​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយៗ។ ឧទាហរណ៍ ធ្វើ​ដំណើរ​ទៅ​ប៉ែក​អឺរ៉ុប​តម្រូវ​ឲ្យ​ទិញ​សំបុត្រ ២-៣ ក្រុមហ៊ុន​អាកាសចរណ៍​ផ្សេង​គ្នា ដែល​តម្លៃ​រាង​ថ្លៃ​បន្តិច តែ​បើ​ទិញ​តាម tripcambo.com វិបសាយ​នឹង​ស្វែង​រក​ក្រុមហ៊ុន​ណា​សហការ​គ្នា​ស្រេច ធ្វើ​ឲ្យ​តម្លៃ​ធូរ​ជាង​មុន​ច្រើន ហើយ​តម្លៃ​ដែល​បង្ហាញ​ឲ្យ​ឃើញ គឺ​តម្លៃ​ផ្អែក​លើ​ទីផ្សារ​ជាក់​ស្ដែង។

ក្រៅ​ពី​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ច្រើន​ដែល​អ្នក​អាច​ជ្រើសរើស​នៅ​លើ​វិបសាយ ការ​ទិញ​បែប​នេះ ក៏​អាច​ចំណាយ​ពេល​វេលា​តិច​ផង​ដែរ ដោយ​អ្នក​គ្រាន់​តែ​វាយ​បញ្ចូល​ទិស​ដៅ ជាមួយ​នឹង​ថ្ងៃ​ខែ នឹង​បង្ហាញ​ជើង​ហោះហើរ​ទាំង​អស់​មក​ជាមួយ​នឹង​តម្លៃ។ ប៉ុន្តែ​បើ​ទាក់​ទង​ទៅ​ខាង​ភ្នាក់​ងារ ទេសចរ ផ្សេងៗ តម្រូវ​ឲ្យ​រង់ចាំ​ក្រុម​ការងារ​ឆែក​ជើង​ហោះហើរ​ម្ដង​មួយ​ក្រុមហ៊ុន ដែល​ហាក់​ចំណាយ​ពេល​យូរ​ជាង ។

ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក tripcambo.com ឬវិបសាយ http://www.tripcambo.com/

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម