Hazard ថា​ធ្លាក់​ពី Champions League អាច​ជា​រឿង​ល្អ​របស់​ Chelsea

  • 2018-04-11 07:49:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard បាន​ព្យាយាម​ស្វែង​រក​ភាព​វិជ្ជមាន​ពី​​រដូវ​កាល​ដ៏​យ៉ាប់យ៉ឺន​របស់ Chelsea និង​ពន្យល់​ពី​ការ​ធ្លាក់​ចេញ​ពី Champions League មិន​មែន​ជា​រឿង​អាក្រក់​ទាំង​ស្រុង​ទេ។​

Hazard

ក្រុម​រហស្សនាម​ថា​តោ​ខៀវ​បាន​ធ្លាក់​ចេញ​ពី Champions League នឹង​ប្រឈម​មុខ​ហានិភ័យ​គ្មាន​កៅអី​សម្រាប់​ដំណែង​ Top 4 ខណៈ​ពួកគេ​កំពុង​ឈរ​លេខ​៥​ ចាញ់​លេខ​៤​ Tottenham Hotspur រហូត​ ១០​ពិន្ទុ។​

យ៉ាង​ណា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក​មើល​ឃើញ​ថា​អវត្តមាន​ពី​ UCL អាច​ជា​រឿង​ល្អ​សម្រាប់​ Chelsea ក្នុង​ការ​ដណ្ដើម​ពាន​ FA Cup។ "ខ្ញុំ​សង្ឃឹម​ថា​អ្នក​គាំទ្រ​ និង​ពួក​យើង​អាច​ជោគជ័យ​អ្វី​មួយ​ផ្សេង។​ ពួក​យើង​នៅ​មាន​ FA Cup ហើយ​ត្រូវ​យក​ពាន​នោះ​មក​ Stamford Bridge"។

"នៅ​ពេល​ដែល​លេង​ឲ្យ​ Chelsea អ្នក​តែង​តែ​ចង់​បង្ហាញ​សមត្ថភាព​នៅ​ Champions League ជា​រឿង​រាល់​ឆ្នាំ​ ប៉ុន្តែ​ឆ្នាំ​មុន​យើង​អវត្តមាន​ ហើយ​បាន​ឈ្នះ​ជើង​ឯក​លីគ​អង់គ្លេស​ ដូច្នេះ​ទើប​ខ្ញុំ​និយាយ​ថា​ ពេល​ខ្លះ​រឿង​ដែល​យើង​គិត​ថា​អាក្រក់​ អាច​ជា​រឿង​ល្អ​ទៅ​វិញ​ទេ"។ តារា​ឆ្នើម​វ័យ​២៦​ឆ្នាំ​និយាយ​ដូច្នេះ៕

ប្រភព៖ Goal   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម