ម្ចាស់​ iPhone 8 កុំ​ដំឡើង​ទៅ​ iOS 11.3 ឲ្យ​សោះ​ បើធ្លាប់​ជួសជុល​អេក្រង់​

  • 2018-04-11 07:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS 11.3 មាន​បន្ថែម​នូវ​មុខងារ​ថ្មីៗ​ដូច​ជា​​ Battery Health និង​កាប់​អាប់ដេត​ ARKit ជា​ដើម។ អ្វី​គួរ​ឲ្យ​សោក​ស្ដាយ​នោះ​​ប្រសិន​បើ​ iPhone 8/8 Plus ដែល​ធ្លាប់​ជួសជុល​អេក្រង់​តាម​ហាង​មិន​ផ្លូវ​ការ​ iOS ជំនាន់​ថ្មី​នេះ​​នឹង​ធ្វើ​ឲ្យ​ទូរសព្ទ​អ្នក​ លែង​ដំណើរ​ការ។

ផ្អែក​តាម​ចុះ​ផ្សាយ​របស់​ Motherboard អ្នក​ប្រើ​ប្រាស់ iPhone 8/8 Plus ​មួយ​ចំនួន​​ដែល​បាន​ជួសជុល​អេក្រង់​តាម​ហាង​មិន​ផ្លូវ​ការ​ បាន​រាយការណ៍​ថា​ iPhone របស់​ពួក​គេ​ គាំង​ចុច​មិន​ទៅ​ ក្រោយ​អាប់ដេត​ទៅ​កាន់​ iOS 11.3។

តាម​ការ​លើក​ឡើង​របស់​អ្នក​ជួសជុល​មួយ​រូប​ប្រចាំ​ហាង​ដែល​មាន​ទីតាំង​នៅ​រដ្ឋ​ Ohio ​បាន​ឲ្យ​ដឹង​ថា​ បញ្ហា​នេះ​ប្រហែល​ជា​ជាប់​ទាក់​ទង​នឹង​​ Microchip ដែល​ធ្វើ​ឲ្យ​អេក្រង់​ iPhone 8 មាន​ដំណើរ​ការ​ ​មិន​ដំណើរ​ការ​ជា​មួយ​អេក្រង់​​ដែល​មិន​មែន​​ផលិត​ដោយ​​ Apple។

គួរ​ដឹង​ថា​កាល​ពី​ខែ​តុលា​ ឆ្នាំ​កន្លង​ទៅ​ បញ្ហា​ស្រដៀង​គ្នា​នេះ​បាន​កើត​ឡើង​ម្ដង​ដែរ ប៉ុន្តែ​ Apple បាន​បញ្ចេញ​ការ​អាប់ដេត Software ដើម្បី​ដោះ​ស្រាយ​ភ្លាមៗ។ ទាក់​ទង​នឹង​បញ្ហា​ថ្មី​នេះ​វិញ​ គេ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​ពី​ក្រុមហ៊ុន​ Apple នៅ​ឡើយ​ទេ៕​​​​

ចុចអាន៖

ប្រភព៖ engadget   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម