យ៉ាស​! Selena Gomez ដៀមដាម​ទៅ​អតីត​មិត្ត​ប្រុស​?

  • 2018-04-11 13:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ តារា​ចម្រៀង​ Selena Gomez ហាក់​ដូច​ជា​ចង់​ផ្ញើ​សារ ឬ​ក៏​សញ្ញា​ដល់​អតីត​មិត្ត​ប្រុស​ Justin Bieber តាម​រយៈ​សញ្ញា​លើ​អាវ​។

ជាក់ស្ដែង​ គេ​សង្កេត​ឃើញ​ Selena ពាក់​អាវ​ពណ៌​លឿង​ ដែល​មាន​អក្សរ​ថា​ "កុំ​មើល​ស្រាល​អានុភាព​របស់​ស្ត្រី​" ជាមួយ​ខោ​ខាប៊យ​ខ្លី​ និង​អាវ​ក្រៅ​។

រឹត​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ នៅ​ក្នុង​កម្មវិធី​មួយ​ក្នុង​រដ្ឋ​ Los Angeles នាង ក៏​បាន​ពាក់​អាវ​ដែល​មាន​ឃ្លា​ថា​ "ជ្រើស​រើស​ការ​យល់​ចិត្ត​" ដែរ។

តាម​រយៈ​ការ​ពាក់​អាវ​មាន​ឃ្លា​ចម្លែក​ៗ​បែប​នេះ​ ម្ចាស់​បទ "Same old Love" រូប​នេះ ត្រូវ​បាន​គេ​យល់​ថា​ តារា​ចម្រៀង​រូប​ស្រស់​នេះ​ប្រាកដ​ជា​ចង់​ផ្ដល់​សញ្ញា​អ្វី​មួយ​ឲ្យ​អតីត​មិត្ត​ប្រុស​ផ្លេកបន្ទោរ​របស់​នាង​ហើយ​។

សូម​បញ្ជាក់​ផង​ដែរ​ គូ​ស្នេហ៍​ផ្លេកបន្ទោរ​ Selena និង​ Justin គឺ​តែង​ត្រូវ​គ្នា​ ដាច់​គ្នា​ ៗ រហូត​ដល់​ក្លាយ​ជា​រឿង​ធម្មតា​សម្រាប់​ពួកគេ​ទៅ​ហើយ​។ ការ​បែក​លើក​ចុង​ក្រោយ​របស់​គូ​នេះ​ គឺ​នៅ​ខែ​មីនា​ ឆ្នាំ​២០១៨​នេះ​៕

ប្រភព៖ Therichest   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទពេញនិយម