Real Madrid បង្កើតកំណត់ត្រាអស្ចារ្យមួយ ក្រោយឡើង Semi-Final
- 2018-04-12 02:11:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real Madrid បង្កើតកំណត់ត្រាអស្ចារ្យមួយ ក្រោយឡើង Semi-Final
ចន្លោះមិនឃើញ
Real Madrid បានយកឈ្នះ Juventus សរុបទាំងពីរជើង ៤-៣ ធ្វើឲ្យពួកគេឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi-Final) ជាលើកទី៨រដូវកាលជាប់គ្នា ដោយមិនទាន់មានក្រុមណាធ្វើបាននៅឡើយទេ។
តាមប្រវត្តិជោគជ័យ Madrid ឡើងមកវគ្គនេះតាំងពីរដូវកាល២០១០-១១ កាលនោះ Tottenham Hotspur ជាជនរងគ្រោះដំបូង។ ហើយនៅរដូវកាលបន្តបន្ទាប់ពួកគេបំបាក់៧ក្លឹបផ្សេងទៀតដូចជា៖ APOEL Nicosia, Galatasaray, Borussia Dortmund, Atletico Madrid, Wolfsburg, Bayern Munich និងចុងក្រោយ Juventus ដើម្បីឡើងមកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
មើលក្លឹបទាំង៨ខាងលើនេះ មានក្លឹបអាល្លឺម៉ង់៣ អង់គ្លេស១ អ៊ីតាលី១ ទូរគី១ Cypriot១ និងអេស្ប៉ាញ១។ សម្រាប់ជ័យជម្នះលើក្រុមលោក Massimiliano Allegri មានន័យថា Real Madrid បានឆ្លងផុតវគ្គ quarter-final ២៩លើកហើយ ក្នុងការចូលរួម UCL ៣៥លើក៕