ចំណុចគួរដឹងសម្រាប់ការចាប់ឆ្នោតវគ្គ៤ក្រុម Champions League
- 2018-04-12 02:36:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចគួរដឹងសម្រាប់ការចាប់ឆ្នោតវគ្គ៤ក្រុម Champions League
ចន្លោះមិនឃើញ
ការប្រកួត Champions League វគ្គ៤ក្រុម ឬពាក់កណ្ដាលផ្ដាច់ព្រ័ត្របានរកឃើញក្រុមពន្លឺទាំងស្រុងហើយបន្ទាប់ពីការប្រកួតវគ្គ៨ក្រុមចប់ដោយបរិបូរណ៍ត្រឹមយប់មិញ។ Sabay សូមបង្ហាញចំណុចមួយចំនួនដល់ប្រិយមិត្តពាក់ព័ន្ធនឹងការចាប់ឆ្នោត៖
១. ក្រុមដែលមានកៅអីទៅវគ្គបន្ត៖
ក្រុមខ្លាំងចំនួន៤ដែលមានមុខនៅវគ្គនេះមានដូចជា Liverpool មកពីអង់គ្លេស, Roma មកពីអ៊ីតាលី, Bayern Munich មកពីអាល្លឺម៉ង់ និងជើងឯកចាស់ Real Madrid មកពីអេស្ប៉ាញ។
២. ទីតាំង និងថ្ងៃចាប់ឆ្នោត៖
ការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី១៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាចម៉ោងកម្ពុជា។ ទីតាំងគឺនៅទីស្នាក់ការសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ស្ថិតក្នុងទីក្រុង Nyon ប្រទេសស្វីស។
៣. មើលការផ្សាយផ្ទាល់៖
អ្នកគាំទ្រជុំវិញពិភពលោកអាចទស្សនាការផ្សាយផ្ទាល់ពីកម្មវិធីចាប់ឆ្នោតនៅលើគេហទំព័រ UEFA.Com និងលើទំព័រ Facebook & Twitter ផ្លូវការរបស់ UEFA។
៤. ដំណើរការចាប់ឆ្នោត៖
នៅវគ្គនេះក្រុមទាំង៤សុទ្ធតែអាចប៉ះគ្នាបាន បើទោះជាមកពីក្របខ័ណ្ឌនៃប្រទេសតែមួយក៏ដោយ ប៉ុន្តែយ៉ាងណាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆ្នាំនេះសុទ្ធតែជាក្រុមមកពីប្រទេសផ្សេងគ្នា។
៥. កាលបរិច្ឆេទប្រកួត៖
ការប្រកួតវគ្គ៨ក្រុមចុងក្រោយជើងទីមួយនឹងធ្វើឡើងនៅថ្ងៃទី ២៤/២៥ ខែមេសា ឆ្នាំ២០១៨ ហើយជើងទីពីរគឺនៅថ្ងៃទី ១/២ ខែឧសភា ឆ្នាំ២០១៨៕