មក​ស្គាល់ App ថត​រូប​ជូនពរ​ឆ្នាំ​ថ្មី ស្នាដៃ​ដំបូង​គេ​របស់​​ខ្មែរ

  • 2018-04-12 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្មីៗ​នេះ ក្រុមហ៊ុន Pepsi ទើប​នឹង​បញ្ចេញ​កម្មវិធី​ថតរូប​បង្ហាញ​សារ​ជូន​ពរ Khmer eCard នៅ​លើ Smartphone Android និង iOS ដែល App ប្រភេទ​នេះ មិន​ធ្លាប់​មាន​ឡើយ​នៅ​ខ្មែរ​ពី​មុន​មក។

តំណាង Pepsi បាន​និយាយ​ថា ក្រុមហ៊ុន​បង្កើត​កម្មវិធី​នេះ​ឡើង​ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​បាន​ចែក​រំលែក​ភាព​រីករាយ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​នេះ ដោយ​ថត​មុខ​ខ្លួន​ឯង រួច​ដាក់​ទៅ​លើ​សារ​ជូន​ពរ​ណា​ក៏​បាន​ដែល​កម្មវិធី​បាន​កំណត់ បន្ទាប់​មក​អាច​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​បាន​ភ្លាមៗ​តែ​ម្ដង។

Khmer eCard មិន​ត្រឹម​តែ​ជា​កម្មវិធី​ដំបូង​គេ​នៅ​ខ្មែរ​នោះ​ទេ សូម្បី​តែ​ការ​បង្កើត​ក៏​ធ្វើ​ឡើង​ដោយ​កូន​ខ្មែរ​ផង​ដែរ។ ដើម្បី Download, Android ចុច​ទី​នេះ រីឯ iOS ចុច​ទី​នេះ Play Store | App Store

តោះ​ចង់​ចេះ​វិធី​ប្រើ​កាន់​តែ​ច្បាស់ មើល​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ រក្សា