ទើប​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Marcelo បោះ​ពាក្យ​ថា Real មិន​ដូច Barca

  • 2018-04-12 11:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ស្លាប Marcelo​ ក្នុង​ថ្ងៃ​នេះ បាន​និយាយ​ថា អ្វី​ដែល​កើត​ឡើង​លើ Barcelona នឹង​មិន​កើត​ឡើង​លើ Real Madrid ឡើយ។

កីឡាករ​ប្រេស៊ីល បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ "ក្នុង​ការ​ប្រកួត​ប្រភេទ​អ៊ីចឹង យើង​គួរ​ខិតខំ​គ្រប់​យ៉ាង​តាម​ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ឡើង​ទៅ​វគ្គ​បន្ទាប់"។

Marcelo បាន​បន្ត​ថា៖ "អ្វី​ដែល​កើត​ឡើង​លើ Barcelona នឹង​មិន​កើត​មក​លើ​យើង​ទេ ព្រោះ​យើង​ជា​ Real Madrid"។

សូម​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះ​ជា​ឈ្នះ​ ៤-១ ក្នុង​ប្រកួត​ជើង​ទី ១ ក៏​ដោយ ក្នុង​ជំនួប​ជើង​ទី ២ Champions League វគ្គ ៨ ក្រុម កាល​ពី​វេលា​រំលង​អាធ្រាត្រ​ថ្ងៃ​អង្គារ​កន្លង​ទៅ ក្លឹប Barcelona ត្រូវ​បាន​ក្លឹប​អ៊ីតាលី Roma វាយ​បក​ទម្លាក់​ក្នុងលទ្ធផល ៣ ទល់នឹង ០។

ចំណែកឯ Real Madrid វិញ ស្ទើរ​តែ​អាចមាន​វាសនា​ដូច​គ្នា​ទៅ​ហើយ ក្នុង​ប្រកួត​យប់​មិញ​ជាមួយ Juventus។ បើ​ទោះ​ចាញ់ ៣-០ កាល​ពី​ជើង​ទី ១ ក្លឹប​យក្ស​អ៊ីតាលី​បាន​តាម​បាន ៣ គ្រាប់​វិញ ក្នុង​ប្រកួត​ជើង​ទី ២។ ទោះ​ជា​យ៉ាង​ណា ការ​ធ្វើ​បាន​សម្រេច​ក្នុង​ការ​ស៊ុត​ចូល​បាល់​ពិន័យ ១១ ម៉ែត្រ​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo នៅ​ចុងម៉ោង ជួយ​ឲ្យ​ក្លឹប​យក្ស​អេស្ប៉ាញ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ UCL៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី