នៅក្មេងសោះ ម៉ូដែលកូន​ខ្មែរ​សញ្ជាតិ​បារាំង​ម្នាក់​នេះ បញ្ចប់ថ្នាក់បណ្ឌិតនៅបរទេស

  • 2018-04-13 05:27:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា​អ៊ុំ ដេបូរ៉ា កំពុង​ក្លាយ​ខ្លួន​ជា ម៉ូដែល ខ្មែរ​ម្នាក់​ក្នុង​ប្រទេស​បារាំង ហើយ​ក៏​មាន​ជំនាញ​ជា​វេជ្ជ​បណ្ឌិត​ជំនាញ​លើ​ការ​ព្យាបាល និង​ស្រាវជ្រាវ​កោត​សិកា​ជំងឺ​មហារីក​។

បច្ចុប្បន្ន​ កញ្ញា មាន​វ័យ ២៤ឆ្នាំ ហើយ​បាន​បញ្ចប់​ថ្នាក់​បណ្ឌិត វេជ្ជ​សាស្ត្រ ពី​វិទ្យា​ស្ថាន Institut de Cancerogie du Gard ហើយ​ក្នុង​ពេល​មួយ​ដែល​កញ្ញា ធ្វើ​ដំណើរ​តាម​ផ្លូវ​មួយ​នៃ​ទី​ក្រុង ប៉ារីស ក្នុង​វ័យ ១៨ឆ្នាំ កញ្ញា ក៏​ត្រូវ​បាន​ក្រុម​ភ្ញាក់​ងារ​ជ្រើស​រើស ម៉ូដែល ប្រទះឃើញ។ ខណៈ​នោះ កញ្ញា បូរ៉ា ក៏​គិត​ថា​ជា​ឱកាស​ល្អ​សម្រាប់​ផ្គត់ ផ្គង​ការ​សិក្សា និង​ការ​ចំណាយ​របស់​ខ្លួនឯង​ផង​នោះ ​យុវតី ​រូប​ស្រស់​ម្នាក់​នេះ​ ក៏​ចាប់​ការងារ​ជា​អ្នក​បង្ហាញ​ម៉ូដ​ តាំង​ពី​ពេល​នោះ​មក​។

ទោះ​មាន​ការ​មមាញឹក​នឹង​ការ​បង្ហាញ​ម៉ូដ​ តែ​កញ្ញា ​អ៊ុំ​ ដេ​បូ​រ៉ា ហៅ​ស្រី​ចិន ដែល​ឪពុក​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ​ ដែល​មាន​សំណាង​បាន​ទៅ​រស់​នៅ​ប្រទេស​បារាំង​តាំង​ពី​ឆ្នាំ​ ១៩៨០ មិន​បោះបង់​ការ​សិក្សា​ រហូត​បាន​ សញ្ញា​ប័ត្រ​ បណ្ឌិត​ ក្នុង​វ័យ​២៤​ឆ្នាំ​។ ហើយ​ជាក់​ស្ដែង​កញ្ញា​ ក៏​ធ្លាប់​បាន​មក​ទស្សនៈ​កិច្ច​សិក្សា នៅ​ប្រទេស​កម្ពុជា ហើយ​ថែម​ទាំង​ចូល​ទៅ​ជួប​ជា​មួយ​គ្រូពេទ្យ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្តភាព​ ខ្មែរ សូវៀត កាល​ពី​ឆ្នាំ​ ២០១៤។

ហើយ​កញ្ញា ​អ៊ុំ​ ដេ​បូ​រ៉ា ក៏​តែង​មាន​បំណង​ចង់​មក​រស់​នៅ​ប្រទេស​កំណើត​របស់​ឪពុក​ម្ដាយ​វិញ​ ដោយ​យល់​ឃើញ​ថា​ កម្ពុជា​ មាន​អ្វី​ម្យ៉ាង​ទាក់​ចិត្ត​របស់​កញ្ញា ឱ្យ​នឹក​រលឹក​ជា​រៀង​រាល់​ថ្ងៃ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ Sabay តាម​រយៈ​សម្លេង​សារ​អេ​ឡិច​ត្រូ​និក​ កញ្ញា រម្លឹក​ថា​ក្នុង​រវាង​ពី ២ឆ្នាំ ឬ ៥ឆ្នាំ ទៀត​កញ្ញា​ នឹង​មក​រស់​នៅ​ក្នុង​ស្រុក​ខ្មែរ​វិញ​ ព្រម​ទាំង​យក​ជំនាញ​ផ្នែក វិជ្ជសាស្រ្ដ​មក​បម្រើ​ និង​ព្យាបាល​ប្រជាជន​កម្ពុជា​៕

ខាង​ក្រោម​នេះ​ជា​ ហ្វេស​ប៊ុក​ផ្លូវការ​របស់​កញ្ញា​ ​អ៊ុំ​ ដេ​បូ​រ៉ា៖ Deborah Om

អត្ថបទ៖ Sunny

  • Photographer : Louise Chabosseau - Make up artiste : Lilly Lizé
អត្ថបទពេញនិយម
អត្ថបទថ្មី