មនុស្សស្រីមានលក្ខណៈ ១៥ យ៉ាងនេះ ទៅដល់ណាក៏គេស្រឡាញ់ដែរ

  • 2018-04-13 06:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពុង​ចង់​ផ្លាស់​ប្ដូរ​ខ្លួន​ឯង ឲ្យ​ក្លាយ​ជា​មនុស្ស​ស្រី​មាន​មន្ត​ស្នេហ៍ ​ទៅ​ដល់​ណា​ក៏​គេ​ស្រឡាញ់​មែន​ទេ? ចង់​ឲ្យ​គេ​ស្រឡាញ់​យើង ទាល់​តែ​យើង​អាច​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ឲ្យ​ក្លាយ​ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់​សិន ហើយ​​ការ​ផ្លាស់​ប្ដូរ​នោះ​​គឺ​ត្រូវ​ចាប់​​ផ្ដើម​ពី​ការ​គិត។

ខាង​ក្រោម​នេះ កញ្ញា នឹង​បង្ហាញ​លក្ខណៈ​ខ្លះ​ៗ​ដែល​អាច​ឲ្យ​អ្នក​​ក្លាយ​ជា​មនុស្ស​​​ដែល​អ្នក​ផង​ស្រឡាញ់​ចូលចិត្ត៖

១. កំប្លែង​ៗ ចេះ​លេង​សើច

២. ចេះ​ Take Care ចិត្ត​បាន យក​ចិត្ត​ទុក​ដាក់ ដឹង​គុណ​តម្លៃ​របស់​អ្នក​ដទៃ

៣. ចេះ​សរសើរ ផ្ដល់​កម្លាំង​ចិត្ត និង​សាទរ​ជោគជ័យ​របស់​អ្នក​ដទៃ

៤. ស្នាម​ញញឹម​ស្រទន់ ប្លន់​យក​បេះដូង​អ្នក​​គ្រប់​គ្នា​ដោយ​មិន​ដឹង​ខ្លួន

​៥. មាន​ចរិត​ធម្មជាតិ​ មិន​សូវ​លេង​​ឫក​

៦. ពូកែ​សង្កេត ពូកែ​ដឹង​ចិត្ត​អ្នក​ដទៃ

៧. ចេះ​អភិវឌ្ឍ​ខ្លួន ហ៊ាន​សាក​ល្បង​ធ្វើ​អ្វី​ថ្មី​ៗ តែង​តែ Challenge ខ្លួន​ឯង

៨. មាន​គំនិត​ទូលំទូលាយ ស្រួល​និយាយ​គ្នា ស្ដាប់​អ្នក​ដទៃ​និយាយ​បាន​គ្រប់​រឿង

៩. តាំង​ចិត្ត​ស្ដាប់​គេ​និយាយ មិន​និយាយ​កាត់ ឬ​និយាយ​តែ​រឿង​ខ្លួន​ឯង

១០. មាន​ជំហរ​ផ្ទាល់​ខ្លួន តែ​អាច​បត់បែន​បាន​តាម​កាលៈទេសៈ

១១. បើក​ចិត្ត​​ជាមួយ​​មនុស្ស​គ្រប់​គ្នា មិន​អគតិ​លើ​នរណា ចេះ​សម្លឹង​មើល​គ្រប់​យ៉ាង​ក្នុង​ផ្លូវ​កណ្ដាល

១២. ឆ្លាត ចេះ​គ្រប់គ្រង​ស្ថានការណ៍ ចេះ​ផ្លាស់​ប្ដូរ​បញ្ហា​ស្ត្រេស​ឲ្យ​ធូរ​ស្រាល​បាន​យ៉ាង​ជំនាញ

១៣. Strong មិន​បន្ទោស​អ្នក​ដទៃ ហ៊ាន​ទទួល​កំហុស​ និង​ចំណុច​ខ្សោយ​ខ្លួន​ឯង

១៤. តស៊ូ ហ៊ាន​ប្រឈម​​ឧបសគ្គ និង​ការ​ឈឺ​ចាប់​​ដើម្បី​ទៅ​ដល់​គោលដៅ

១៥. Self-Esteem ស្រឡាញ់ និង​មើល​ឃើញ​តម្លៃ​របស់​ខ្លួន​ឯង។

គ្រាន់​តែ​ផ្លាស់​ប្ដូរ​ការគិត ជីវិត​អ្នក​នឹង​ប្រសើរ​ឡើង​ភ្លាម។ កញ្ញា សង្ឃឹម​ថា​ចំណុច​ទាំង​អស់​នេះ​នឹង​ជា​កម្លាំង​ជំរុញ​ឲ្យ​​មិត្ត​ៗ​នារី​យក​ទៅ​ប្រើប្រាស់​ផ្គួប​ជាមួយ Style របស់​​ខ្លួន​ឯង។ នៅ​ទី​បញ្ចប់​រឿង​រ៉ាវ​ល្អ​ៗ​នឹង​ចាប់​ផ្ដើម​ចេញ​ពី​ខ្លួន​យើង ៕

ចុចអាន៖

ប្រភព៖ Kanha   ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទថ្មី