Jonh Cena នៅ​តែ​បន្ត​ធ្វើ​រឿង​មួយ​ ដើម្បី​ក្រុម​ចម្រៀង​កូរ៉េ​ BTS

  • 2018-04-17 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ តារា​កីឡាកាស​ Jonh Cena បាន​ប្រកាស​ថា លោក​ក៏​ជា​អ្នកគាំទ្រ​ក្រុម​ចម្រៀង​កូរ៉េ​ BTS​ ដែរ​ ហើយ​តាំង​ពី​ពេល​នោះ​មក​ Jonh Cena ក៏​នៅ​តែ​បន្ត​ធ្វើ​រឿង​មួយ​ ដើម្បី​បញ្ជាក់​ថា​លោក​ពិត​ជា​អ្នក​គាំទ្រ​ដ៏​ស្មោះ​ស្ម័គ្រ​ចំពោះ​ក្រុម​ចម្រៀង​កូរ៉េ​ BTS ​​។

ជាក់ស្ដែង​ រឿង​មួយ​ដែល​កីឡាករ​រូប​នេះ​តែង​ធ្វើ​ឲ្យ​ក្រុម​ចម្រៀង​ BTS នោះ​គឺ​ លោក​តែង​ចែក​ចាយ​រូប​ថត​ក្រុម​ចម្រៀង​ BTS នៅ​ក្នុង​បណ្ដាញ​សង្គម​ Instagram។

រូប​បេះដូង​ ដែល​មាន​អក្សរ​ BTS នៅ​ចំ​កណ្ដាល​ ហើយ​ខាង​ឆ្វេង​មាន​អក្សរ​ K-Army និង​ខាង​ស្ដាំ​មាន​អក្សរ​ I-Army ។ តាម​រយៈ​រូប​នេះ​ ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ Jonh Cena ចង់​បង្ហាញ​កងទ័ព​រួបរួម​​ក្ដី​ស្រលាញ់​ដើម្បី​ក្រុម​ BTS ។

រូប​តារា​ចម្រៀង​ J-Hope ក្នុង​ក្រុម​ BTS ដែល​ Jonh Cena បាន​ចែកចាយ​នៅ​លើ​គណនី​ Instagram របស់​លោក​នៅ​ខែ​កុម្ភៈ​។

ក្នុង​ឱកាស​ខួប​កំណើត​សមាជិក​ក្រុម​ BTS លោក​ Jonh Cena បាន​ចែកចាយ​សារ​អបអរ​សាទរ​ចំពោះ​ J-Hope នៅ​លើ​បណ្ដាញ​សង្គម​ Twitter របស់​លោក​។

ខាង​ក្រោម​នេះ​ គឺ​សុទ្ធ​តែ​រូប​សមាជិក​ក្រុម​ BTS ដែល​ Jonh Cena បាន​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​របស់​លោក​។

ពិត​ជា​អ្នក​គាំទ្រ​ដ៏​ស្មោះ​ស្ម័គ្រ​មែន​ !

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ម៉េង សុខហួយ