ចោលមិនអៀនដៃ! សំរាមសន្ធឹករាយប៉ាយនៅបរិវេណអង្គរវត្ត (មានវីដេអូ)
- 2018-04-16 02:25:10
- ចំនួនមតិ
ចោលមិនអៀនដៃ! សំរាមសន្ធឹករាយប៉ាយនៅបរិវេណអង្គរវត្ត (មានវីដេអូ)
ចន្លោះមិនឃើញ
ភ្ញៀវរាប់ម៉ឺន រាប់សែននាក់ បានសម្រុកទៅទស្សនាប្រាសាទអង្គរវត្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គិតត្រឹមថ្ងៃទី២ (ថ្ងៃ១៥)។ ប៉ុន្តែខណៈចូលដល់បរិវេណប្រាសាទ បែរជាពោរពេញដោយសំរាមគ្រប់ប្រភេទ មានទាំងសំបកកំប៉ុង សំបកដបទឹកសុទ្ធ ថង់ប្លាស្ទិក ប្រអប់បាយ សំបកដូង...ស្ទើរគ្រប់ទីកន្លែង។ ជាពិសេសនៅក្រោមម្លប់ឈើសម្រាកលម្ហែកាយ មានសំរាមខ្លះគរ ខ្លះរាយប៉ាយ ខណៈអ្នកបោសសំអាត ប្រមូលសឹងមិនទាន់។
សូមជម្រាបជូនថា អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំធុងសំរាមជាច្រើនកន្លែងក្នុងបរិវេណអង្គរ មានទាំងសំរាមស្ងួត និងសើម ប៉ុន្តែនៅតែមានបងប្អូនទៅកម្សាន្តសប្បាយ ចោលសំរាមក្រៅធុងមិនក្រែងរអែងចិត្តទៀត។
សូមទស្សនាវីដេអូដូចខាងក្រោម៖
អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ