ចោលមិនអៀនដៃ! សំរាមសន្ធឹក​រាយប៉ាយ​នៅបរិវេណអង្គរវត្ត (មានវីដេអូ)

  • 2018-04-16 02:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​​រាប់​ម៉ឺន រាប់​សែន​​នាក់ បាន​សម្រុក​ទៅ​ទស្សនា​ប្រាសាទ​អង្គរ​វត្ត ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ​ គិត​ត្រឹម​ថ្ងៃ​ទី​២ ​(ថ្ងៃ១៦)។ ប៉ុន្តែ​ខណៈ​ចូល​ដល់​បរិវេណ​ប្រាសាទ បែរ​ជា​ពោរពេញ​ដោយ​សំរាម​គ្រប់​ប្រភេទ មាន​ទាំង​សំបកកំប៉ុង សំបក​ដប​​ទឹក​សុទ្ធ ថង់​ប្លាស្ទិក ប្រអប់​​​​បាយ សំបកដូង...​ស្ទើរ​គ្រប់​ទី​កន្លែង។ ជា​ពិសេស​នៅ​ក្រោម​ម្លប់​ឈើ​សម្រាក​លម្ហែ​កាយ មាន​សំរាម​ខ្លះ​គរ ខ្លះ​រាយប៉ាយ​ ខណៈ​អ្នក​បោសសំអាត ប្រមូល​សឹង​មិន​ទាន់។

សូម​ជម្រាប​ជូន​ថា អាជ្ញាធរ​ជាតិ​អប្សរា​ ក៏​បាន​រៀប​ចំ​ធុង​សំរាម​ជា​ច្រើន​កន្លែង​ក្នុង​បរិវេណ​អង្គរ មាន​ទាំង​សំរាម​ស្ងួត និង​សើម ប៉ុន្តែ​​នៅ​តែ​មាន​បង​ប្អូន​ទៅ​កម្សាន្ត​សប្បាយ ចោលសំរាម​ក្រៅ​ធុង​មិន​ក្រែង​រអែង​ចិត្តទៀត។

សូម​ទស្សនា​វីដេអូ​ដូច​ខាង​ក្រោម៖

អត្ថបទ៖ វឌ្ឍនៈ