សំណាង​បំផុត! រក​ឃើញ​អ្នក​កៅឆាយ​ឈ្នះ​ SmartPhone ​ដំបូង​គេពី​ស្ដង់​ពិសេស​នៅ​អង្គរ​សង្ក្រាន្ត

  • 2018-04-16 03:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ថ្ងៃ​ទី១៥​ ខែ​មេសា ឆ្នាំ​២០១៧ ​ត្រូវ​នឹង​ថ្ងៃ​ប្រារព្ធ​ពិធី​​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​ប្រពៃណី​ជាតិ​ថ្ងៃ​ទី២ មាន​កុមារា​ម្នាក់​​បាន​ក្លាយ​ជា​មនុស្ស​ដំបូង​ដែល​មាន​សំណាង​ទទួល​បាន​ទូរសព្ទ​ដៃ​ទំនើប​​ពី​ "ភូមិ​ Smart ឌីជីថល"។

កុមារា ប៊ុន​ វុទ្ធី ទទួល​ទូរសព្ទ​

អ្នក​​មាន​សំណាង​ប្តូរ​ទូរសព្ទ​ថ្មី​ក្នុង​សម្រាប់​ឆ្នាំ​នេះ​មាន​ឈ្មោះ ប៊ុន វុទ្ធី មក​ពី​ខេត្ត​សៀមរាប។ ***វុទ្ធី​ ទទួល​បាន​ទូរសព្ទ​ទំនើប​ម៉ាក Outkitel K700 ដោយ​ប្អូន​បាន​ចូល​រួម​កម្មវិធី​ឈ្នះ​រង្វាន់​​មាន​ដំណាក់​កាល​ដូច​ខាង​ក្រោម​គឺ៖***

១. ទៅ​កាន់​ទី​តាំង​កម្មវិធី​ និង​បញ្ចូល​ទឹក​ប្រាក់​​ចំនួន​៥​ដុល្លារ​ ដើម្បី​ទទួល​បាន​គូប៉ុង​មួយ​សន្លឹក និង​ការ​វាយ​ត្រា​ម្ដង។

២. ទាញ​យក​កម្មវិធី Smart Music App ហើយ​បើក​ស្ដាប់​ភ្លាមៗ ឬ​​ដំឡើង​សេវា​ Smart Tune ដើម្បី​ទទួល​បាន​ត្រា​​១​ទៀត

៣. ទៅ​​សួរ​រក​ព័ត៌មាន​ពី​កម្មវិធី Smart@Home ដើម្បី​​ឱកាស​ទទួល​បាន​ត្រា​ទី​៣​

៤. ទាញ​យក​កម្មវិធី​​ Smart Luy ហើយ​បង្កើត​គណនី​ រួច​​បញ្ចូល​ទឹក​ប្រាក់​១​ដុល្លារ ដើម្បី​បាន​ទទួល​បាន​ការ​បោះ​ត្រា​ម្ដង​ទៀត

៥. ទៅ​កាន់​​​ស្តង់​តាំង​លក់​ទូរសព្ទ ហើយ​ជាវ​​ម៉ូដែល​​ណា​មួយ​​ដែល​អ្នក​ពេញ​ចិត្ត ដើម្បី​ទទួល​បាន​ត្រា​ទី​៥។

បន្ទាប់​មក​អ្នក​ត្រូវ​ទៅ​រក​ក្រុម​ការងារ​ Smart ដើម្បី​ធ្វើ​ការ​ចាប់​រង្វាន់៖

  • សម្រាប់​អ្នក​ទទួល​បាន​ត្រា​ចំនួន​៣ មាន​ឱកាស​ចាប់​ឆ្នោត​ម្ដង
  • ឯ​អ្នក​ទទួល​បាន​ត្រា​ចំនួន​៥ មាន​ឱកាស​ចាប់​ឆ្នោត​២​ដង។

កុំ​ភ្លេច​ណា៎...ឆៀង​ចូល​ "ភូមិ Smart ឌីជីថល" មានទីតាំងមុខអង្គរវត្ត ព្រោះ​ទូរសព្ទ​ SmartPhone ៣​ម៉ូដែល​ដែល​មាន​ដូច​ជា Oukitel k700 ចំនួន​៨​គ្រឿង Leagoo Elite សរុប​៤​គ្រឿង​ និង Huawei P10 ចំនួន​២​គ្រឿង​ទៀត ​កំពុង​​តម្រង់​​ជួរ​​ស្វែង​រក​ម្ចាស់​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ឆ្នាំ​នេះ៕

អត្ថបទ៖ សុខណា

អត្ថបទថ្មី