“Rampage” ដណ្ដើម​តំណែង​ "A Quiet Place” នៅ​ Box Office យ៉ាង​ប្រផឹតប្រផើយ

  • 2018-04-16 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ

ភាពយន្ត​បែប​សត្វ​ចម្លែក​របស់​ តារា​សម្ដែង Dwayne Johnson គឺ "Rampage” ទទួល​បាន​ចំណាត់​ថ្នាក់​កំពូល​លើ​តារាង​ Box Office ចុង​សប្ដាហ៍​នេះ​ដោយ​រក​ចំណូល​បាន ៣៤,៥​លាន​ដុល្លារ។ ចំពោះ​ចំនួន​នេះ​គឺ​ ច្រើន​ជាង​ចំណូល​រឿង "A Quiet Place” ក្នុង​សប្ដាហ៍​ទី​​២​តែ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។

“Rampage” គឺ​ជា​ភាពយន្ត​ដក​ស្រង់​ចេញ​ពី​វីដេអូ​ហ្គេម​កាល​ពី​ទសវត្ស​ទី ៨០ ដែល​បង្ហាញ​តួអង្គ​ The Rock ប្រយុទ្ធ​ជាមួយ​សត្វ​ចម្លែក​ជា​ច្រើន​ប្រភេទ។

នេះ​ជា​បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង​១០៖

១០. “Chappaquiddick” ប្រាក់​ចំណូល ៣​លាន​ដុល្លារ

ជា​ភាពយន្ត​និយាយ​អំពី​ហេតុការណ៍​ដែល​កើត​ឡើង​ នៅ​ឆ្នាំ​១៩៦៩ ដែល​ជា​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​របស់​អ្នក​យុទ្ធសាស្ត្រ​របស់​លោក​ Ted Kennedy ឈ្មោះ Mary Jo Kopechneធ្វើ​ឲ្យ​នាង​បាត់​បង់​ជីវិត។

៩. “Acrimony” ប្រាក់​ចំណូល ៣,៧​លាន​ដុល្លារ

និយាយ​អំពី​ប្រពន្ធ​ដ៏​ស្មោះ​ត្រង់​ម្នាក់ ដែល​តែង​តែ​ស្ដាប់​បង្គាប់​និង​ធ្វើ​អ្វី​តាម​ប្ដី បែរ​ជា​ប្រែ​ជា​ស្រ្ដី​ដ៏​ខ្លាំង​ពូកែ​ម្នាក់​ដើម្បី​ស្វែង​រក​យុត្តិធម៌​ឲ្យ​ខ្លួន​ឯង​ក្រោយ​ដឹង​ថា​ប្ដី​ខ្លួន​កំពុង​តែ​ក្បត់។

៨. “I Can Only Imagine” ប្រាក់​ចំណូល ៣,៨​លាន​ដុល្លារ

ជា​ភាពយន្ត​និយាយ​​អំពី​រឿង​រ៉ាវ​ពិត​របស់​បទ​ចម្រៀង "I Can Only Imagine" របស់​ក្រុម​ចម្រៀង MercyMe ដ៏​ល្បី​មួួ​និយាយ​អំពី​ថាម​ពល​នៃ​ការ​លើក​លែង​ទោស។

៧. “Isle of Dogs” ប្រាក់​ចំណូល ៥​លាន​ដុល្លារ

និយាយ​អំពី​ដំណើរ​ផ្សងព្រេង​របស់​ក្មេង​ប្រុស​ជនជាតិ​ជប៉ុន​ម្នាក់ ស្វែង​រក​ឆ្កែ​របស់​ខ្លួន​ដែល​បាត់។

៦. “Black Panther” ប្រាក់​ចំណូល ៥,៣​លាន​ដុល្លារ

ជា​ភាពយន្ត​ថ្មី​ពី​ផលិតកម្ម Marvel បង្ហាញ​ពី​ដំណើរ​សាច់​រឿង​របស់ T'Challa ស្ដេច​នៃ​រាជាណាចក្រ​អាថ៌កំបាំង​ Wakanda ដែល​ប្រកប​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើបៗ និង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដណ្ដើម​អំណាច​នៃ​ជន​ខាង​ក្រៅ​ម្នាក់ ដែល​កើ​ត​មក​ពី​កំហុស​របស់​ឪពុក T'Challa។

៥. “Blockers” ប្រាក់​ចំណូល ១០,៣​លាន​ដុល្លារ

ឪពុក​ម្ដាយ​បី​គូ ព្យាយាម​បញ្ឈប់​កូន​ស្រី​ខ្លួន​កុំ​ឲ្យ​រួម​ភេទ​នៅ​ក្នុង​រាត្រី Prom Night។

៤. “Ready Player One” ប្រាក់​ចំណូល ១១,២​លាន​ដុល្លារ

នៅ​ពេល​ដែល​កំពូល​អ្នក​ផលិត​ពិភព​ VR ហៅ​ថា the OASIS បាត់​បង់​ជីវិត​ លោក​បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​ចង់​ឲ្យ​អ្នក​ប្រើ​ប្រាស់ OASIS ទាំង​អស់​ស្វែង​រក​វត្ថុ​មួយ​ឈ្មោះ​ថា Easter Egg ដែល​អាច​ឲ្យ​អ្នក​ឈ្នះ​នោះ​ទទួល​បាន​ទ្រព្យ​សម្បត្តិ​របស់​លោក។

៣. “Truth or Dare” ប្រាក់​ចំណូល ១៩,១​លាន​ដុល្លារ

ក្រុម​សិស្ស​មួយ​ក្រុម​បាន​លេង​ល្បែង Truth or Dare ជា​លក្ខណៈ​ធម្មតាៗ ក៏​ប៉ុន្តែ​ស្រាប់​តែ​មាន​រឿង​ចម្លែក​មួយ​កើត​ឡើង​ដែល​សម្លាប់​អ្នក​លេង​ទាំង​នោះ​ម្ដង​មួយៗ។

២. “A Quiet Place” ប្រាក់​ចំណូល ៣២,៦​លាន​ដុល្លារ

គ្រួ​សារ​មួយ​តម្រូវ​ឲ្យ​រស់​នៅ​ដោយ​ស្ងៀម​ស្ងាត់ ដោយ​សារ​តែ​មាន​សត្វ​ចម្លែក​ម្យ៉ាង​តាម​សម្លាប់​មនុស្ស​តាម​រយៈ​សំឡេង។

១. “Rampage” ប្រាក់​ចំណូល ៣៥,៥​លាន​ដុល្លារ

នៅ​ពេល​ដែល​សត្វ​​៣​ប្រភេទ​បាន​ប៉ះពាល់​ជាមួយ​សារជាតិ​គីមី​មួយ​ប្រភេទ បាន​ធ្វើ​សត្វ​ទាំង​នោះ​ក្លាយ​ជា​សត្វ​សាហាវ និង​ព្យាយាម​បំផ្លាញ​ទីក្រុង Chicago។

បណ្ដា Trailer ភាពយន្ត​ចំណូល​ថ្មី៖


ប្រភព៖ ScreenRant | imdb   ប្រែ​សម្រួល៖ ធារ៉ូ