កូន​ប្រុស​ស្រី​អ្នក​សិល្បៈ ៦រូប​មាន​សម្រស់​ស្រស់​ស្អាត​ និង​សង្ហា​មិន​ចាញ់​ឪពុក​ម្ដាយ​

  • 2018-04-16 05:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​សម្រស់​ស្រស់​ស្អាត​ និង​សង្ហា​ពី​​កំណើត​មក​ស្រាប់​​កូន​ប្រុស​ស្រី​​អ្នក​សិល្បៈ ៦រូប​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​​អ្នក​គាំទ្រ​យ៉ាង​ខ្លាំង​​ផង​ដែរ។

១/កំពូល​តារា​ចម្រៀង​ប្រចាំ​ប្រទេស​​កម្ពុជា​លោក ព្រាប សុវត្ថិ មាន​កូន​​​ប្រុស​ ៣នាក់​​សុទ្ធ​តែ​ស្រស់​ស្អាត​ និង​សង្ហា​មិន​ចាញ់​​លោក​ឡើយ​។ ​​ពេល​នេះ​កូន​ប្រុស​ទាំង​៣​នាក់​របស់​លោក​ពេញ​វ័យ​កំលោះ​អស់​ហើយ​ ថែម​ទាំង​មាន​ដុង​ខាង​ផ្នែក​សិល្បៈ​ទៀត​ផង។

២/​​​​ពិធី​ការិនី​ចាស់​វស្សា​អ្នកនាង យុគ ចិន្តា មាន​​កូន​ស្រី​ម្នាក់​ឈ្មោះ​ យុគ ដាពេជ្រ ហៅ​អម។ ថ្វី​ត្បិត​អម​មាន​​អាយុ​១៤ ឆ្នាំ​មែន​ពិត ​ប៉ុន្តែ​​កម្ពស់​ និង​រូប​រាង​ស្រស់​ស្អាត​មិន​ចាញ់​អ្នក​ម្ដាយ​ឡើយ​ កាន់​តែ​ធំ​កាន់​តែ​ស្រស់​ស្អាត។

៣/ ​ដោយ​ឡែក​​​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អ្នកនាង ចន ច័ន្ទលក្ខិណា ​មាន​កូន​​ស្រី​ម្នាក់​​គឺ​ជា​តំណក់​ឈាម​​​រវាង​នាង និង យុត្ថារ៉ា ឆានី ។ កូន​ស្រី​អ្នក​ទាំង​ពីរ​​ឈ្មោះ​ថា នី ហង្សាជូលី ​​អាយុ​១០​ ឆ្នាំ​តែ​បើ​មើល​មុខ​មាត់​ និង​កម្ពស់​​វិញ​ដូច​មនុស្ស​ពេញ​វ័យ​ ដោយ​សារ​តែ​ ជូលី ​អាយុ​នៅ​តិច​សោះ​មាន​កម្ពស់​ដល់​ទៅ ១ ម៉ែត្រ ៥០ សង់ទីម៉ែត្រ​។ រី​ឯ​សម្រស់​វិញ​​ស្រស់​ស្អាត​ខ្លាំង​ណាស់​​មិន​ចាញ់​កូន​អ្នក​សិល្បៈ​រួម​ជំនាន់​ឡើយ។

៤/ ​សម្រាប់​​កូន​ប្រុស​ពៅ​នាយ ក្រឹម វិញ​​​ អ៊ូ ដានីញ៉ែល មាន​​មុខ​មាត់​ស្រស់​សង្ហា​ និង​ទាក់​ទាញ​ខ្លាំង​ណាស់​ ជា​និច្ច​ជា​កាល​កូប​ប្រុស​តារា​កំប្លែង​រូប​នេះ​តែង​តែ​តុប​តែង​ខ្លួន​ពាក់​មួក ដូច​ជាតិ​សាសន៍​​​អឺរ៉ុប​ ដែល​កំពុង​តែ​​រស់​នៅ​ក្នុង​តំបន់​ត្រជាក់។

៥/ បើ​និយាយ​ពី​​កូន​ប្រុស​ស្រី​ តាវ៉ិចទ័​ វិញ​ថា​ នីឡា ទៅ​មាន​រូប​សម្រស់​​ស្រស់​ស្អាត​ទៅ​ហើយ​​ តែ​បើ​ងាក​មក​មើល​កូន​ប្រុស​ពៅ​លោក​វិញ​ក៏​មាន​រូប​រាង​សង្ហា​មិន​ណយ​ប៉ុន្មាន​ដែរ មាន​ទម្រង់​មុខ​ដូច​កូន​កាត់​សាសន៍​អឺរ៉ុប។

៦/ក្រឡេក​មក​ចាប់​អារម្មណ៍​កូន​ស្រី​ ស៊ឹម សូលីកា វិញ​ពេល​នេះ​នាង ពេញ​ក្រមុំ​ស្ដូក​បាត់​ទៅ​ហើយ រី​ឯ​រូប​សម្រស់​វិញ​ស្រស់​ស្អាត​មិន​ចាញ់​អ្នក​ម្ដាយ​កាល​នៅ​ពី​ក្រមុំ​ប៉ុន្មាន​នោះ​ទេ ពេល​ដែល​នាង​ញញឹម​ម្ដង​ៗ​គឺ​​មាន​មន្ត​ស្នេហ៍​ខ្លាំង​ណាស់។​​​​

​​​

អត្ថបទ៖ ឆុង ស៊ីណាន