UEFA ​គាំទ្រ​ Oliver ​ចំពោះ​ការ​កាត់​ក្ដី​លើ Buffon ​ថា​ពិត​ជា​ត្រឹមត្រូវ​ណាស់

  • 2018-04-17 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​លោក Oliver ​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​រវាង Real Madrid ​និង Juventus ​ដែល​ផ្ដល់​បាល់​ពិន័យ​១១​ម៉ែត្រ​។

មិន​ត្រឹម​តែ​មាន​ការ​គាំទ្រ​នោះ​ទេ ​សហព័ន្ធ​មួយ​នេះ​ក៏​អាច​ពិន័យ​ចំពោះ​ការ​និយាយ​ស្ដី ​និង​ទង្វើ​របស់​អ្នក​ចាំ​ទី Buffon ​ផង​ដែរ ​ដែល​បាន​ចោទ​ប្រកាន់​ដល់ UEFA ​និង​អាជ្ញាកណ្ដាល​ថា​លំអៀង​ទៅ​ខាង Real Madrid ។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​គាំទ្រ​របស់ Juventus ​មួយ​ចំនួន​ក៏​មាន​ឈ្មោះ​ជាប់​សង្ស័យ​ផង​ដែរ ចំពោះ​ការ​បង្ហោះ​នានា​នៅ​លើ​បណ្ដាញ​សង្គម ​ថា​ចង់​ធ្វើ​បាប​គ្រួសារ​របស់ Oliver ។

រំលឹក​ឡើង​វិញ​ថា ក្រុម​ Juventus ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ Real Madrid ​ក្រោយ​ពី​អាជ្ញាកណ្ដាល​បាន​ផ្ដល់​បាល់​ពិន័យ​១១​ម៉ែត្រ ​នា​នាទី​៩០+​ទៅ​ហើយ។ ​ការ​ផ្ដល់​បាល់​នេះ ធ្វើ​ឱ្យ Buffon ​បរាជ័យ ​និង​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​រិះគន់​ចំពោះ​ស្ថាប័ន UEFA ​ថា​លំអៀង​ទៅ​ម្ខាង៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ