ទីបំផុត Sony ដាច់ចិត្តចេញទូរសព្ទមានកាមេរ៉ាភ្លោះហើយ
- 2018-04-17 01:41:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Sony ដាច់ចិត្តចេញទូរសព្ទមានកាមេរ៉ាភ្លោះហើយ
ចន្លោះមិនឃើញ
ក្រោយបញ្ចេញ Sony Xperia XZ2 បានប្រមាណពីរខែរួចមក Sony ក៏បានបញ្ចេញស្មាតហ្វូនថ្មីមួយទៀត ម៉ូដែល Xperia XZ2 Premium ដែលមានបំពាក់ដោយកាមេរ៉ាភ្លោះ។
រចនាបថរបស់ XZ2 Premium គឺមានលក្ខណៈដូចគ្នាស្ទើរទាំងស្រុងទៅនឹង XZ2 ដោយមានផ្ទៃខាងក្រោយធ្វើពីកញ្ចក់ និងមានរាងពយ។ ចំណុចខុសគ្នាសំខាន់ៗរវាង XZ2 និង XZ2 Premium រួមមាន ៖
ប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយរបស់ XZ2 Premium មានរួមផ្សំគ្នាដោយឡេនពណ៌ធម្មជាតិ និងឡេនស-ខ្មៅ ខុសប្លែកពីប្រព័ន្ធកាមេរ៉ាភ្លោះរបស់ Samsung និង Apple ដែលមានផ្សំជាមួយឡេន Telephoto។ Sony បានប្រើប្រាស់ឡេនស-ខ្មៅ ដើម្បីបានពន្លឺបន្ថែមពីរូបភាពស-ខ្មៅនេះ រួចធ្វើការរួមផ្សំរូបភាពដែលថតចេញពីឡេនទាំងពីរទៅជារូបតែមួយ តាមរយៈ Image Processor ឈ្មោះថា Aube។
ជាមួយប្រព័ន្ធកាមេរ៉ាភ្លោះនេះគេអាចថតរូបភាពនៅក្នុងកម្រិត ISO ដល់ ៥១២០០ និងថតវីដេអូនៅក្នុងកម្រិត ISO ១២៨០០។ កម្រិត ISO នេះគឺខ្ពស់សម្រាប់ស្មាតហ្វូន ប៉ុន្តែត្រូវដឹងថារូបភាពដែលថត នៅកម្រិតនេះ គឺមិនទាក់ភ្នែកនោះទេ។
បន្ថែមពីនេះក៏មានជម្រើសមុខងារថ្មីៗមួយចំនួនទៀតដូចជា "Select Bokeh” ដែលនឹងធ្វើឲ្យផ្ទៃ Background មានសភាពព្រាល ដូចជារូបភាពថតចេញពីកាមេរ៉ា DSLR។ មុខងារមួយទៀតអាចឲ្យ Subject នៅមានពណ៌ធម្មជាតិ ប៉ុន្តែផ្នែកដទៃទៀតប្រែក្លាយជាស-ខ្មៅ។ XZ2 Premium ក៏អាចថតវីដេអូក្នុងកម្រិត 4K HDR និងវីដេអូ Super Slow Motion ផងដែរ។
ចំពោះតម្លៃ និងកាលបរិច្ឆេទចេញលក់មិនទាន់មានការបញ្ជាក់នៅឡើយទេ ប៉ុន្តែ Sony បង្ហើបឲ្យដឹងថានឹងចេញលក់នៅអំឡុងរដូវក្ដៅ (អំឡុងខែមិថុនា និងខែកញ្ញា)៕