Apple មាន​គម្រោង​ចេញ​លក់​ iPhone X ពណ៌​មាស​ ប៉ុន្តែ​បែរត្រូវ​បោះបង់​ចោល​វិញ

  • 2018-04-17 09:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ឯកសារ​ចុះ​បញ្ជី​របស់​ FCC បាន​បង្ហាញ​ថា​ Apple មាន​គម្រោង​ថា​នឹង​បញ្ចេញ​លក់​ iPhone X ពណ៌​មាស​ ប៉ុន្តែ​​គម្រោង​នេះ​បែរ​ជា​ត្រូវ​បោះបង់​វិញ។

ក្រុមហ៊ុន​ដែល​ចេញ​លក់​ស្មាតហ្វូន​ថ្មី​នៅ​សហរដ្ឋអាមេរិក​ ត្រូវ​ចុះ​បញ្ជី​​រៀបរាប់​លម្អិត​ពី​​ស្មាតហ្វូន​របស់​ខ្លួន​ជា​មួយ​គណៈកម្មការ​សហព័ន្ធ​ទូរគមនាគមន៍​ (FCC)។ Apple បាន​ចុះ​បញ្ជី​នេះ​​នៅ​ខែ​កញ្ញា​ ឆ្នាំ​ ២០១៧ ​បង្ហាញ​ពី​ iPhone X ពណ៌​​មាស។

ប៉ុន្តែ​ Apple ទំនង​ជា​បញ្ចេញ​លក់​តែ iPhone X ពណ៌​ប្រាក់​ និង ពណ៌​​ប្រផេះ​តែ​ប៉ុណ្ណោះ ដែល​មាន​តម្លៃ​ ៩៩៩ ដុល្លារ​ពេល​ចេញ​លក់​លើ​សហរដ្ឋអាមេរិក​ចុង​ឆ្នាំ​កន្លង​ទៅ។ ឯកសារ​ដែល​បាន​បង្ហាញ​ចេញ​នេះ​ ឲ្យ​ឃើញ​ទៀត​ថា​ឯកសារ​នេះ​បាន​បង្កើត​ឡើង​តាំង​ពី​ខែ​កក្កដា​ ឆ្នាំ​ ២០១៧ មុន​ពេល​ប្រកាស​ចេញ​ iPhone X ទៅ​ទៀត។

ទូរសព្ទ​គម្រប់​ខួប​ ១០ ឆ្នាំ​នេះ​​មាន​បញ្ហា​មួយ​ចំនួន​ជា​មួយ​ដំណើរ​ការ​ផលិត​ ដល់​ថ្នាក់​បន្ថយ​ការ​​ផលិត​នៅ​ត្រីមាស​​ដំបូង​នៃ​ឆ្នាំ​នេះ​ទៀត​ផង។ មុន​នឹង​ការ​ប្រកាស​ចេញ​នេះ​ លោក Ming Chi Kuo អ្នក​វិភាគ​ល្បី​ឈ្មោះ​ បាន​បញ្ចេញ​កំណត់​ត្រា​និយាយ​ថា​ iPhone X ពណ៌​មាស​ មាន​បញ្ហា​លើ​ការ​ផលិត។

គេ​មិន​ច្បាស់​ទេ​ថា​ Apple នឹង​ចេញ​លក់ iPhone X ពណ៌​មាស​នេះ​ឬ​យ៉ាង​ណា​នោះ​ទេ។ ប៉ុន្តែ​ថ្មីៗ​នេះ​ Apple បាន​បញ្ចេញ​ iPhone 8/8 Plus ដែល​មាន​ពណ៌​ក្រហម​៕​

ប្រភព៖ CNBC   ប្រែ​សម្រួល៖ សុខហេង