ចូលឆ្នាំ៣ថ្ងៃ​ ណាតាហ្សា លេងស្ទីលម៉ាអេម ឈរលក់ដូរនៅរមណីយដ្ឋានវត្តភ្នំ

  • 2018-04-18 02:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក​ញ្ញា ណា​ តាហ្សា​​ តារាស្រីកូនកាត់ខ្មែរ-អ៊ីស្លាម ប្រទះឃើញមមាញឹកលក់ដូរខ្លាំង នៅរមណីដ្ឋានវត្តភ្នំ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះ។ តារាស្រីរូបនេះលេងស្ទីលតុបតែងខ្លួនប្លែកៗ ឈរលក់ដូរវត្ថុអនុស្សាវរីយ៍ និងសម្លៀកបំពាក់ស្រីៗ Cute Cute ចម្រុះពណ៌ ជាមួយទឹកមុខស្រស់ស្រាយ ហាក់គ្មានខ្វល់ពីមហាជនគិតយ៉ាងណាមកលើរូបនាងឡើយ។

តារាកូនកាត់ខ្មែរ-អ៊ីស្លាម បង្ហាញ​អារម្មណ៍ថា​​ " មាន​អ្វី​ត្រូវខ្មាសគេទេ ព្រោះ​នេះ​ជារបរ​ត្រឹម​ត្រូវ ហើយណាមួយជាចំណង់ចំណូលចិត្តខ្ញុំផ្ទាល់ ខ្ញុំចូល​ចិត្តស្អាត​ ហើយ​ក៏ចង់ឃើញបង​ប្អូនស្រីៗយើង​ស្អាតដែរ ណាមួយនេះ​ជាអាជីពខ្ញុំរាល់ថ្ងៃ​ បន្ទាប់ពីទំនេរការងារសិល្បៈ​។ ៣ថ្ងៃហ្នឹងសប្បាយណាស់​ដូចដើរលេងអីចឹង រកបានទាំងប្រាក់ចំណូល ថែមទាំងបានរីករាយ​ជាមួយបងប្អូនយើងដើរលេងនៅទីនោះ"​៕

តោះ! មើលរូបខាងក្រោមបន្តិចមើល៍ ណា​ តាហ្សា​​ លេងស្ទីលអ្វីខ្លះ?

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធិដោយ៖ កញ្ញា ណាតាហ្សា