គ្នា​១០​នាក់​របស់​ Barca ស្មើ​ Celta Vigo ២​ទល់​នឹង​២

  • 2018-04-18 01:52:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona បាន​ស្មើ​គ្នា​ ២-២ ជាមួយ​ Celta Vigo ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​៣៣​នៅ​ទឹកដី​ Balaídos។

ទោះ​ជា​លទ្ធផល​នេះ​មិន​​ល្អ​សម្រាប់​ Barcelona ក្នុង​ការ​ឈ្នះ​ពាន​មុន​បញ្ចប់​រដូវ​កាល​ តែ​ពួកគេ​បាន​បន្ត​កំណត់ត្រា​មិន​ចាញ់​រហូត​៤០​ប្រកួត​ជាប់​គ្នា​ និង​មាន​១២​ពិន្ទុ​លើ​លេខ​២​ Atletico Madrid ដែល​សល់​មួយ​ប្រកួត​នៅ​ក្នុង​ដៃ។​

ការ​ប្រកួត​យប់​មិញ​ក្រុម​យក្ស​កាតាឡាន់​បាន​ទុក​ជើង​សំខាន់​ៗ​ឲ្យ​អង្គុយ​បម្រុង​ដូចជា​ Lionel Messi និង​​ Luis Suarez ជា​ដើម​តែ​យ៉ាង​ណា​ពួកគេ​រក​បាន​ ២​គ្រាប់​ដោយ​ Dembélé នាទី​៣៦ និង​ Alcácer នាទី​៦៤​ ចំណែក​ ម្ចាស់​ផ្ទះ​ធ្វើ​បាន​១​គ្រាប់​ដែរ​ ដោយ​ Castro Otto នាទី​៤៥។

យ៉ាង​ណា​នាទី៧១​ Sergi Roberto ត្រូវ​ពិន័យ​កាត​ក្រហម​បណ្ដេញ​ចេញ​ធ្វើ​ឲ្យ​ Barca សល់​គ្នា​ត្រឹម​១០​នាក់​ហើយ​នាទី​៨២​ Iago Aspas តាម​ស្មើ​ឲ្យ​ Celta Vigo ២​ទល់​នឹង​២៕ ​

អត្ថបទ៖ វិរ័ត្ន