កីឡាករអង់គ្លេសល្បីម្នាក់ថាទាល់រឿងនេះកើតឡើងទើបអង់គ្លេសឈ្នះ World Cup
- 2018-04-18 13:34:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករអង់គ្លេសល្បីម្នាក់ថាទាល់រឿងនេះកើតឡើងទើបអង់គ្លេសឈ្នះ World Cup
ចន្លោះមិនឃើញ
ខ្សែការពារស្លាបអង់គ្លេស Kyle Walker មិនសង្ឃឹមថា ជម្រើសជាតិខ្លួនឈ្នះ World Cup ឡើយ។ កីឡាករ Manchester City រូបនេះ ថា ទាល់តែមានអព្ភូតហេតុទើបអង់គ្លេសឈ្នះពានមួយនេះ។
Walker បាននិយាយប្រាប់ talkSPORTថា៖ "ខ្ញុំសង្ឃឹមថា យើងនឹងបន្តលេងបានច្រើនវគ្គក្នុង World Cup ប៉ុន្តែយើងត្រូវទទួលស្គាល់ការពិតដែរ។ ទាល់តែមានអព្ភូតហេតុទើបអង់គ្លេសឈ្នះកម្មវិធីនេះ"។
អតីតកីឡាករ Tottenham Hotspur រូបនេះបាន បន្តថា ថ្វីបើអង់គ្លេសមានកីឡាករល្អច្រើន ប៉ុន្តែពួកគេមិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការលេងឲ្យបានល្អក្នុង World Cup។ Walker ក៏បានទទួលស្គាល់ផងដែរថា មានក្រុមជម្រើសជាតិច្រើនដែលខ្លាំងៗ ចូលរួមក្នុងកម្មវិធីនេះ។
លើកចុងក្រោយដែលអង់គ្លេសឈ្នះ World Cup គឺឆ្នាំ ១៩៦៦។
គិតត្រឹមឆ្នាំ ២០១០ មក ក្រុមជម្រើសជាតិមួយនេះ បង្ហាញទម្រង់លេងមិនសូវល្អឡើយក្នុង World Cup។ ក្នុងកម្មវិធីប្រកួតបាល់ទាត់ពិភពលោកនៅអាហ្វ្រិកខាងត្បូង កាលពី ២០១០ អង់គ្លេសបានធ្លាក់ត្រឹមវគ្គ ១៦ ក្រុម ខណៈឆ្លងមិនផុតវគ្គ Group Stage នៅប្រេស៊ីលឆ្នាំ ២០១៤។
កាលពីកម្មវិធី Euro ២០១៦ អង់គ្លេសត្រូវបានទម្លាក់ដោយអ៊ីស្លង់ក្នុងវគ្គ ១៦ក្រុម៕