Ronaldo ស៊ុតចុងម៉ោងជួយ Real ស្មើជាមួយ Bilbao
- 2018-04-19 00:43:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ស៊ុតចុងម៉ោងជួយ Real ស្មើជាមួយ Bilbao
ចន្លោះមិនឃើញ
Real Madrid បាន១ពិន្ទុពីការប្រកួតទល់នឹង Athletic Bilbao នៅក្របខ័ណ្ឌ La Liga សប្ដាហ៍ទី៣៣។
ជំនួបនៅកីឡដ្ឋាន Santiago Barnabeu កាលពីយប់មិញម្ចាស់ផ្ទះបានរបូតឲ្យភ្ញៀវស៊ុតនាំមុខ១គ្រាប់មុនដោយកីឡាករ Inaki Williams តាំងតែពីនាទី១៤។ យ៉ាងណា Real បានប្រឹងវាយសម្រុកវិញខ្លាំងដែរ តែមិនអាចផុតដៃដ៏ស្អិតរបស់អ្នកចាំទី Arrizabalaga បាន។
រហូតដល់នាទី៨៧ Cristiano Ronaldo បានបំបែកពងមាន់រកគ្រាប់ឲ្យ Real Madrid តាមស្មើបានវិញក្រោយយកកែងជើងស៊ុតបន្ថែមពីការស៊ុតរបស់មិត្តរួមក្រុម។ នេះគឺជាគ្រាប់ទី៤២ហើយរបស់តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់គិតលើគ្រប់កម្មវិធីរដូវកាលនេះ៕