១៤ សន្លឹក ថតនៅប្រទេសចិន កម្ពុជា និង ថៃ នាសតវត្សទី ១៩ មិនធ្លាប់ឃើញពីមុនមក

  • 2018-04-19 03:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបថត​ចាស់ៗ​ជា​ច្រើន​សន្លឹក ដែល​ថត​ដោយ​អ្នក​ថត​រូប​ជនជាតិ​ស្កុតឡែន លោក John Thomson នឹង​ត្រូវ​យក​ទៅ​ដាក់​តាំង​បង្ហាញ នៅ​ក្នុង​ទីក្រុង London ជាលើកដំបូង ក្នុង​ខែ​មេសា​នេះ។

រូបថត​ដ៏​អស្ចារ្យ​ទាំង​នោះ​ត្រូវ​បាន​ថត​ក្នុង​អំឡុង​ឆ្នាំ ១៨៦២ និង ១៨៧២ នៅ​ពេល​ដែល លោក Thomson ធ្វើ​ដំណើរ​ទៅ​អាស៊ី​ជា​លើក​ដំបូង។ ឆ្លង​កាត់​រយៈពេល ១០ ឆ្នាំ​នៃ​ការ​ធ្វើ​ដំណើរ លោក​បាន​ផ្ដិត​យក​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​នៅ​អាស៊ី​បូព៌ា ក៏​ដូច​ជា ព្រះមហាក្សត្រ និង ក្លាយ​ជា​អ្នក​ថត​រូប​ដំបូង​គេ​បង្អស់ ដែល​ចង​ក្រង​ឯកសារ​នៃ​ប្រាសាទ​អង្គរវត្ត។

ខាង​ក្រោម​នេះ​គឺ​ជា​រូបថត​ចំនួន ១៤ សន្លឹក ដែល​ថត​នៅ​ក្នុង​ប្រទេស​ចិន កម្ពុជា និង ថៃ នា​សតវត្ស​ទី ១៩ មិន​ធ្លាប់​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ពី​មុន​មក៖

#១ ទន្លេ Chao Phraya ប្រទេស​ថៃ ក្នុង​ឆ្នាំ ១៨៦៥

#២ ស្ដេច Mongkut ព្រះមហាក្សត្រ​ទី ៤ របស់​ប្រទេស​ថៃ

#៣ ប្រាសាទអង្គរវត្ត

#៤ ក្មេង​ប្រុស​ជនជាតិ​ថៃ

#៥ បុរស​បរ​ទូក​ជនជាតិ​ថៃ

#៦ ប្រជាជន​ចិន​បុរាណ

#៧ ផ្ទះ​ចិន​ប្រើ​ដំបូល​ក្បឿង

#៨ ស្រ្តី​ចំណាស់​ក្វាងទុង

#៩ ស្រ្តី​បរ​ទូក​ក្វាងទុង

#១០ ប្រជាជន​ចិន​បុរាណ

#១១ កំពង់ផែ​ហុងកុង

#១២ ព្រះសង្ឃ​ចិន

#១៣ កូន​ក្រមុំ​ម៉ាន់ជូ

#១៤ តំបន់​អាង​ស្តុក​ទឹក Three Gorges នៅ​តាម​ដង​ទន្លេ Yangtze

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង