KaKa ទម្លាយថា ខ្លួនខូចអនាគតខ្ទេចខ្ទីដោយសារតែ Mourinho
- 2018-04-19 03:42:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
KaKa ទម្លាយថា ខ្លួនខូចអនាគតខ្ទេចខ្ទីដោយសារតែ Mourinho
ចន្លោះមិនឃើញ
KaKa បានបង្ហាញអារម្មណ៍ខកចិត្ត ពេលដែលកំពុងលេងនៅ Real Madrid ដោយបាននិយាយថា គេបានបាត់បង់គ្រប់យ៉ាង អំឡុងពេលនៅ Bernabeu ក្រោមការដឹកនាំរបស់ Jose Mourinho។
បុរសសញ្ជាតិប្រេស៊ីលដែលបានភ្ជួរស្បែកជើងកាលពីឆ្នាំមុន បានក្លាយជាសមាជិកកញ្ចុំផ្កាយរបស់ Madrid ពេលដែលគេផ្លាស់ចេញពី AC Milan កាលពីឆ្នាំ២០០៩ ក្នុងតម្លៃខ្លួន៥៦លានផោន។ នៅរដូវកាលដំបូង KaKa មានការជំរុញទឹកចិត្តច្រើន ក្រោមការដឹកនាំរបស់លោក Manuel Pellegrini ត្បិតមិនទាន់សម្របខ្លួននឹងក្រុម។
យ៉ាងណាក្ដី ទម្រង់និងភាពរឹងមាំរបស់ KaKa បានជួបការលំបាក អំឡុងពេលស្ថិតក្រោមការដឹកនាំរបស់ Mourinho រយៈពេល៣ឆ្នាំនៅនៅក្លឹបយក្សអេស្ប៉ាញមួយនេះ។ "នៅឆ្នាំ២០៩ ខ្ញុំទទួលបានសំណើពី Real Madrid ប៉ុន្តែខ្ញុំបានខូចអនាគតនៅទីនោះ ព្រោះតែខ្ញុំមិនអាចផ្ដល់អ្វីបាន ដូចដែលខ្ញុំធ្លាប់ផ្ដល់កាលនៅ Milan។ Jose Mourinho ជាគ្រូដ៏ពិបាកម្នាក់សម្រាប់ខ្ញុំ។ ពួកយើងមានការគោរពគ្នា ប៉ុន្តែចំពោះទំនាក់ទំនងស្មុគស្មាញណាស់"។
អតីតម្ចាស់ពាន Ballon d'Or បន្តថា៖ "ខ្ញុំមានគំនិតថា Jose គួរតែផ្ដល់ឱកាសឲ្យខ្ញុំ ដើម្បីបង្ហាញភាពល្អរបស់ខ្ញុំទៅកាន់លោក។ ខ្ញុំហ្វឹកហាត់ តស៊ូ បន់ស្រន់ ប៉ុន្តែមិនទទួលបានទំនុកចិត្តពីគ្រូសោះ។ ពេលនោះខ្ញុំបានដឹងថា ខ្ញុំមិនអាចធ្វើការជាមួយ Jose បានទេ"៕