មួយ​ថ្ងៃៗ​នៅ​វៀតណាម​ មាន​អ្នក​ទិញ​ម៉ូតូ​ថ្មី​ច្រើន​ថ្នាក់​នេះ​ផង​

  • 2018-04-19 08:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​តាម​របាយការណ៍​ពី​​​សមាគម​ផលិត​យានយន្ត​​របស់​វៀតណាម​ បាន​បង្ហាញ​ថា​​នៅ​ក្នុង​រយៈពេល​ ៣ ខែ​ដំបូង​ ឆ្នាំ​ ២០១៨ មាន​ម៉ូតូ​សរុប​ចំនួន​ ៨០៣ ២០៤ គ្រឿង​ត្រូវ​បាន​លក់​ចេញ​ ដែល​ស្មើ​នឹង​​ជាមធ្យម​ខ្ទង់​ ៩ ០០០ គ្រឿង​ក្នុង​មួយ​ថ្ងៃ។

ម៉ូតូ​ដែល​គេ​រាប់​បញ្ចូល​រួម​មាន​ម៉ាក​ Honda, Yamaha, Suzuki, SYM និង Piaggio ដែល​ក្ដោបក្ដាប់​ទីផ្សារ​ម៉ូតូ​​នៅ​វៀតណាម​ស្ទើរ​ទាំង​អស់​ទៅ​ហើយ។ Honda និង Yamaha ជា​ម៉ាក​លក់​បាន​ច្រើន​ជាង​គេ ដោយ​មាន​ ៧៥% និង ២០% នៃ​ចំនួន​លក់​សរុប។

គួរ​ដឹង​ដែរ​ថា​តួ​លេខ​នេះ​ មាន​ការ​កើន​ឡើង​ ១,៩% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ កាល​ពី​ឆ្នាំ​ ២០១៧ កន្លង​ទៅ៕

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង