ធ្វើ​ ៥ ជំហាន​នេះ អាច​ជួយ​សម្រក​គីឡូ​ក្នុង​រយៈ​ពេល​ ១០ ថ្ងៃ​ ដោយ​មិន​ប៉ះពាល់​សុខភាព

  • 2018-04-19 12:58:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ណែនាំ​របស់​ទំព័រ​សុខភាព​ដ៏​ល្បី​ឈ្មោះ Health+ ការ​បរិភោគ​គឺ​ជា​វិធី​សាស្ត្រ​មួយ​ក្នុង​ការ​សម្រក​ទម្ងន់ ព្រោះ​ទឹក​មាន​សមត្ថភាព​ដុត​កាឡូរីក្នុងខ្លួន។ ខាង​ក្រោម​ជា​ជំហាន​ទាំង ៥ ដែល​ទំព័រ​មួយ​នេះ​បាន​លើក​ឡើង ដែល​អាច​ជួយ​លោក​អ្នក​ក្នុង​ការ​ស្រក​គីឡូ​ក្នុង​រយៈ​ពេល​ ១០ ថ្ងៃ៖

១.បរិភោគ​ទឹក ២៥០ មីលីលីត្រ​ ពេល​ក្រោក​ពី​គេង។

២.បរិភោគ​ទឹក ២៥០-៥០០ មីលីលីត្រ ១ ម៉ោង​មុន​ទទួល​ទាន​អាហារ​ពេល​ព្រឹក។

៣.បរិភោគ​ទឹក ១០០-២០០ មីលីលីត្រ រៀងរាល់​ក្រោយ​ពេល​ទទួល​ទាន​កាហ្វេ ឬ​តែ។

៤.បរិភោគ​ទឹក ២៥០-៥០០ មីលីលីត្រ ២០​នាទី​មុន​ទទួល​ទាន​ចំណី​អាហារ។

៥.បរិភោគ​ទឹក ៣០០-៦០០ មីលីលីត្រ ២ ម៉ោង​មុន​ចូល​គេង។

ចំពោះ​ប្រសិទ្ធភាព បើ​តាម​​មតិ​ជា​ច្រើន​ខាង​ក្រោម​វីដេអូ បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ខ្លះ​ធ្វើ​បាន​សម្រេច​ក្នុង​ការ​សម្រក​ទម្ងន់​ក្រោយ​អនុវត្ត​តាម​ ៥​ជំហាន​ខាង​លើ។ អ្នក​ខ្លះ​ទៀត​ក៏​បាន​លើក​ឡើង​ថា បន្ថែម​ពី​ការ​ណែនាំ​របស់ Health+ អ្នក​សម្រក​ទម្ងន់​គួរ​ពិចារណា​ការ​ហាត់​ប្រាណ និង​មាន​របប​អាហារ​ត្រឹម​ត្រូវ។

ទោះ​ជា​យ៉ាង​ណា បើ​យោង​តាម​ការ​សិក្សា​ជា​ច្រើន​ សុទ្ធ​តែ​លើក​ឡើង​ដូច​គ្នា​ថា ការ​បរិភោគ​ទឹក​ច្រើន​គឺ​ល្អ​ចំពោះ​សុខភាព។ ដូច្នេះ​លោក​អ្នក​គួរ​សាកល្បង៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម