តោះ...ទៅ​មើល​កាដូ​ពិសេស​របស់​ Krystal ជូន​បង​ស្រី​ Jessica របស់​នាង​នៅ​ឆ្នាំ​នេះ​!

  • 2018-04-19 13:24:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ឱកាស​ខួប​កំណើត​ទី​២៩​ឆ្នាំ​របស់​តារា​ស្រី​ Jessica តារា​ចម្រៀង​ Krystal បាន​ឲ្យ​កាដូ​ពិសេស​មួយ​ទៅ​បង​ស្រី​ ដោយ​ Krystal បាន​ចែក​ចាយ​វីដេអូ​របស់​នាង​និង​ អតីត​តារា​ចម្រៀង​ក្នុង​ក្រុម​ Girls'Generation គឺ​ តារា​ស្រី​ Jessica ដែល​ទើប​នឹង​ថត​នា​ពេល​ថ្មី​ៗ​នេះ​នៅ​បរទេស​។

ជាក់ស្ដែង​ នៅ​ក្នុង​វីដេអូ​ពិសេស​នេះ​ បាន​បង្ហាញ​ពី​ដំណើរ​កម្សាន្ត​ដ៏​សប្បាយ​រីករាយ​របស់​តារា​ទាំង​ពីរ​ គឺ​ថា​ មើល​ទៅ​ពិត​ជា​​បងប្អូន​ស្រី​ដែល​ស្រលាញ់​គ្នា​ខ្លាំង​តែ​ម្ដង​។

happy birthday @jessica.syj and i love you❤️

A post shared by KRYSTAL (@vousmevoyez) on

ជាមួយ​គ្នា​នេះ​ដែរ​ តារា​ចម្រៀង​ Krystal បាន​សរសេរ​សារ​ជូន​ពរ​ថា​បង​ស្រី​ថា​ "រីករាយ​ថ្ងៃ​កំណើត​ @/jessica.syj ហើយ​ខ្ញុំ​ស្រលាញ់​បង​"។

ក្រោយ​ពី​បាន​ឃើញ​វីដេអូ​និង​សារ​ជូន​ពរ​នេះ​ ម្ចាស់​ខួប​កំណើត​ Jessica បាន​ឆ្លើយ​តប​ថា​ "នឹក​ឯង​ខ្លាំង​ណាស់​ ហើយ​បង​ក៏​ដឹង​ដែរ​ថា​ ឯង​ក៏​នឹក​បង​ដែរ​!”

សូម​បញ្ជាក់​ផង​ដែរ​ ថ្ងៃ​កំណើត​តារា​ស្រី​ Jessica គឺ​ថ្ងៃ​ទី​១៨ ខែ​មេសា​ ឆ្នាំ​១៩៨៩​ ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ ម៉េង សុខហួយ

អត្ថបទពេញនិយម