Moses និង​​បាល់​ចូល​ទី​ខ្លួន​ឯង​ ជួយ​ Chelsea ឈ្នះ​ការ​ប្រកួត​លើ​ Burnley

  • 2018-04-20 00:44:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea នៅ​តែ​បន្ត​ពុះពារ​ដើម្បី​ប្រឹង​យក​តំណែង​ Top 4 (ក្រុម​កំពូល​ទាំង​៤) នៅ​ Premier League ក្រោយ​យក​ឈ្នះ​ Burnley ២​ទល់​នឹង​១។​

​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ Kevin Long ២០​នាទី​ដំបូង​នាំ​ក្រុម​តោ​ខៀវ​នាំ​មុខ​១​គ្រាប់​មុន​ តែ​ Ashley Barnes បាន​តាម​ស្មើ​ឲ្យ​ Burnley បាន​វិញ​នៅ​នាទី​៦៤។​ យ៉ាង​ណា​នៅ​នាទី៦៩​ Victor Moses បាន​ដាក់​ជើង​ស្ដាំ​មួយ​ជើង​ធ្លាយ​សំណាញ់​ជួយ​ ក្រុម​លោក​ Antonio Conte វេច​៣​ពិន្ទុ​ទៅ​ផ្ទះ​វិញ។

ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ Chelsea បន្ថយ​មក​នៅ​ត្រឹម​៥​ពិន្ទុ​ប៉ុណ្ណោះ​ក្រោម​​ Tottenham Hotspur ដែល​នៅ​លេខ​៤​ខណៈ​សល់​៤​ប្រកួត​ទៀត​នឹង​ដឹង​ថា​ក្រុម​ណា​មាន​កៅអី​លេង​ Champions League រដូវ​កាល​ក្រោយ៕

អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី