Atletico ចាញ់​ធ្វើ​ឲ្យ​ Barca​ អាច​លើក​ពាន​មុន​ជំនួប​ El Clasico

  • 2018-04-20 01:26:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Atletico Madrid បាន​បរាជ័យ​ចាស់​ដៃ​ក្រោម​ថ្វី​ជើង​ Real Sociedad ដោយ​លទ្ធផល​ ៣​ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​៣៣។

ជ័យ​ជម្នះ​របស់​ក្រុម​លោក​ Imanol Alguacil ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Da Silva នាទី​២៧, Juanmi នាទី​៨០​ និង​៩០+២។ នេះ​គឺ​ជា​បរាជ័យ​ធ្ងន់ធ្ងរ​បំផុត​របស់​ Atletico នៅ​ក្របខ័ណ្ឌ​កំពូល​អេស្ប៉ាញ​រដូវ​កាល​នេះ។

ក្រៅ​ពី​នោះ​លទ្ធផល​យប់​មិញ​ធ្វើ​ឲ្យ​ Barcelona ត្រូវ​ការ​ឈ្នះ​តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន​ La Liga ដោយ​ត្រូវ​ប្រឈម​មុខ​នឹង​ Deportivo នៅ​សប្ដាហ៍​ក្រោយ​។ មាន​ន័យ​ថា​បើ​ក្រុម​យក្ស​មក​ពី​កាតាឡាន់​អាច​បាន​៣​ពិន្ទុ​មែន​ពួកគេ​នឹង​ក្លាយ​ជា​ជើង​ឯក​មុន​ជំនួប​ El Clasico ទល់​ Real Madrid នៅ​ខែ​ក្រោយ៕

អត្ថបទ៖ វិរ័ត្ន