AKMU នាំបងប្អូន​ច្រៀង​បទ "I Don't Care" របស់រៀមច្បង 2NE1​ ពីរោះ​ប្លែក

  • 2018-04-20 02:02:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​បងប្អូន​ AKMU បាន​បង្កើត​វីដេអូ​ឃ្លីប​ខ្លី​មួយ​ ច្រៀង​បទ​ចម្រៀង​របស់​ 2NE1 មាន​ចំណងជើង​ថា​ "I Don't Care”។

AKMU

ទឹក​ដៃ​លេង​ហ្គីតា​របស់​ Lee Chan Hyuk ជា​បង​ និង​ទឹក​ដម​សំឡេង​របស់​ប្អូនស្រី​ខ្លួន​គឺ​ Soo Hyun បក​ស្រាយ​បទ​ចម្រៀង​រៀម​ច្បង​ 2NE1 ពិត​ជា​ពិសេស​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ច្រើន។ ត្បិត​ពេល​ចាប់​ផ្ដើម​ មាន​បញ្ហា​បច្ចេកទេស​ទាក់ទង​នឹង​តុង​ខ្ពស់​ទាប​យ៉ាងណា​ក្ដី​ ប៉ុន្តែ​បង​ប្អូន​ទាំង​២​នៅ​តែ​អាច​ប្រគំ​​ និង​ច្រៀង​យ៉ាង​ពីរោះ៕

តើ​ប្លែក​អារម្មណ៍​យ៉ាងណា​នោះ​ ទស្សនា​ដូច​ខាង​ក្រោម៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី