ល្ងាច​នេះ​កុំ​ភ្លេច​គូ​ពិសេស​ បឹង​កេត ​ប៉ះ​ការពារ​ជាតិ ​នៅ​អូឡាំពិក

  • 2018-04-21 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​នៅ​ល្ងាច​នេះ ​ក្រុម​បឹង​កេត ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ​ដោយ​នេះ​ជា​ការ​ប្រកួត​គូ​ពិសេស​មួយ​សម្រាប់​ចុង​សប្ដាហ៍​នេះ។

រូបភាពឆ្នាំមុន

និយាយ​ពី​ប្រវត្តិ​ក្រុម​ទាំង​ពីរ​​កាល​រដូវ​កាល​មុន​បាន​ប៉ះ​គ្នា​ចំនួន ៣ ដង​ក្នុង​ការ​ប្រកួត​លីគ​​ ដោយ​ពីរ​ជើង​លេង​វគ្គ​សន្សំ​ពិន្ទុ និង​ការ​ប្រកួត​ Play-Off ដណ្ដើម​ជើង​ឯក​។ ក្នុង​នោះ​បឹង​កេត​ ឈ្នះ​ម្ដង​កាល​វគ្គ​សន្សំ​ពិន្ទុ​ដោយ​លទ្ធផល ៣-១ នៅ​ជើង​ទី​២ តែ​ចាញ់​ទ័ព ៣-០ កាល​ជើង​ទី​១ នៅ​វគ្គ​សន្សំ​ពិន្ទុ​ ដោយ​ឡែក​វគ្គ​ប្រកួត​ Plaf-Off វិញ​គឺ​បឹង​កេត​យក​ឈ្នះ​ដោយ​ការ​ទាត់​កាច់​សេចក្ដី ១១​ម៉ែត្រ​ក្រោយ​បញ្ចប់​លទ្ធផល ១-១។

​បឹង​កេត​ជា​ជើង​ឯក​រដូវ​កាល​មុន កំពុង​​ស្ថិត​នៅ​លេខ ២ ដោយ​មាន ១០ ពិន្ទុ​ស្មើ​ក្រុម​កំពូល​តារាង​បច្ចុប្បន្ន​​ណាហ្គាវើល។ ចំណែក ទ័ព ​ជា​ក្រុម​ជើង​ឯក​រង​រដូវ​កាលមុន​ ហើយ​​ពេល​នេះ​កំពុង​ស្ថិត​នៅ​លេខ ៣ មាន ៩ ពិន្ទុ​តាម​ពី​ក្រោយ​បឹង​កេត​ និង​ណាហ្គា​ តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ចំណោម​​ការ​ប្រកួត ៤ សប្ដាហ៍​កន្លង​ទៅ​ដូច​គ្នា។

ដូច្នេះ​មាន​តែ​រង់ចាំ​ការ​ប្រកួត​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​ទេ ទើប​ដឹង​ថា​ក្រុម​ណា​ជា​អ្នក​ខ្លាំង​ពិត​ប្រាកដ ​ហើយ​អាច​ឡើង​ទៅ​លេខ​១​បណ្ដោះអាសន្ន៕

អត្ថបទ៖ មុន្នីរម្យ