ខ្លាំងមែន ចាន់ វឌ្ឍនាកា ជួយក្រុម Pahang ឈ្នះក្រុមអ្នកមាន Johor បាន
- 2018-04-21 01:06:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងមែន ចាន់ វឌ្ឍនាកា ជួយក្រុម Pahang ឈ្នះក្រុមអ្នកមាន Johor បាន
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា បានលេងពេញ៩០នាទីឱ្យក្រុម Pahang និងបានជួយក្រុមយកឈ្នះជើងខ្លាំង Johor Darul Ta’zim ០-៣ ថែមទៀត ក្នុងការប្រកួតពានរង្វាន់ FA Cup ម៉ាឡេស៊ី ជើងទី២។
ជ័យជម្នះនេះដែរ បានធ្វើឱ្យក្រុម Pahang ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ខណៈដែលវាក៏ជាប្រកួតមួយបញ្ចប់កំណត់ត្រាមិនដែលចាញ់ក្នុងដីរបស់ក្រុមអ្នកមានលុយច្រើន Johor តាំងពីឆ្នាំ២០១៥ផងដែរ។ ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ក្នុងការប្រកួតនេះមានឱកាសច្រើនដែរ ប៉ុន្តែនៅតែមិនទាន់មានសំណាងអាចរកគ្រាប់បាល់បានដដែល។
ក្រោយពីចប់ប្រកួតនេះទៅ ហើយបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងពាន Cup ខាងលើ ក្រុម Pahang នឹងមានភារកិច្ចទទួលក្រុម Melaka United វិញម្ដងក្នុងលីគកំពូលម៉ាឡេស៊ី នាថ្ងៃទី២៨ខែមេសាឆ្នាំ២០១៨ខាងមុខនេះ៕